Thứ 5, 27/07/2017, 11:51 GMT+7
បុណ្យចូលឆ្នាំថ្មី ឃូយ៉ាយ៉ា របស់ជនជាតិ ហាញី
13:55, 15/02/2016
បុណ្យចូលឆ្នាំខែប្រាំមួយរបស់ជនជាតិ ហាញី នៅខេត្ត ឡាវកាយនៅបានហៅថាបុណ្យចូលឆ្នាំ ឃូយ៉ាយ៉ា ដែលប្រព្រឹត្តឡើងបន្ទាប់ ពីពេលស្ទូងរដូវកាលរួច។ បុណ្យចូលឆ្នាំបានចាត់តាំងនៅបណ្តាថ្ងៃ  (រោង ម្សាញ់ មមី និង មមែ) ពួកគាត់គោរពបូជាបណ្តាអារក្សទេវតាការពារព្រៃនិងផលដំណាំ។
លេងល្បែងជិះបាស់បើកកុ្នងថ្ងៃបុណ្យ

តាមទម្លាប់ សត្វក្របីសំរាប់សែនអារក្សទេវតានៅថ្ងៃរោង (ថ្ងៃទីមួយ) ត្រូវតែជាសត្វក្របីឈ្មោល។ រោងសំរាប់សែនត្រូវបានសង់នៅតំបន់ព្រៃហាមប្រាមឯក្បាលភូមិ។ គ្រឿងសំណែនដែលកែច្នៃពីសាច់ក្របីត្រូវបានរៀបក្នុងស្ពក ដាក់តម្រៀបជាជួរនៅក្នុងរោង។ គ្រូសំណែនធំនិងគ្រូសំណែនតូចពីររូបជំនួសមុខអ្នកភូមិប្រារព្ធឧបកិច្ចសែន អារក្ស បន់ ស្រន់សុំរដូវកាលអំណោយផល មនុស្សសុខសាន្ត របស់របរសត្វធាតុកើនចំរើនឡើង។ 
ពិធីការសែនព្រៃប្រព្រឹត្តឡើងនៅក្បាលភូមិ

ថ្ងៃទីពីរ (ម្សាញ់) ប្រុសស្រីក្នុងភូមិនាំគ្នាចូលព្រៃ ម្នាក់ៗយកឧសប្រាំមួយមែកតូចមកចូលរួមពិធីបុណ្យ។ថ្ងៃទី ៣ (មមី) អ្នកភូមិទាំងអស់ប្រមូលផ្តុំគ្នាមកដើម្បីចាស់ភូមិច្រៀកស្បែកក្របីចែកអោយគ្រួសារនីមួយៗ។ បងប្អូនជនជាតិមានទស្សនាទានថាប្រសិនបើចំនួនស្បែកក្របីដែលច្រៀកចែកអោយគ្រួសារនីមួយៗពីរចម្រៀកគ្រប់ គ្មានសល់គឺឆ្នាំនោះការរកស៊ីមិនបានកាក់កប តែប្រសិនបើចែកទៅនៅសល់មួយចម្រៀកគឺមានន័យថា ឆ្នាំនោះ អ្នកភូមិទទួលបានផលកាក់កប។
 
ក្រោយពេលសែន បុរស ហាញីសោយផលគឺទទួលទានបណ្តាមុខមូ្ហបដែលបានកែច្នៃពីសាច់ក្របី

ថ្ងៃទីបួន (មមែ) មា នទំនៀមគ្រលំផ្ទាំងសំពត់។ មុនពេលទៅចូលរួមពិធីបុណ្យ បុរសទាំងឡាយដែលមិនទាន់មានប្រពន្ធយកតាមផ្ទាំងសំពត់ថ្មីមួយ។ ប្រសិនបើឃើញថាយល់ចិត្តយល់ថ្លើមគ្នា គឺចាំដល់ពេល យប់ មេឃងងឹត បុរសបោះផ្ទាំងសំពត់គ្របលើខ្លួននារី រួចនាំទៅផ្ទះជំរាបឪពុកម្តាយ ដើម្បីចាត់អ្នកទៅផ្ទះខាងស្រីស្នើ សុំរៀបការ...។

កាប់ក្របីសែនអារក្សការពារព្រៃនិងដំណាំ

ក្នុងរយៈពេលប្រព្រឹត្តឡើងនូវពិធីបុណ្យ ចាស់ភូមិដេញចាប៉ី ចាស់ៗ ច្រៀងរាំរី ឯយុវជនយុវនារីវិញច្រៀងផ្តោះផ្តងគ្នាលេងល្បែងតោងខ្សែយោលទោងនិងច្រៀងឆ្លងឆ្លើយស្នេហា។ល៕

បុកម្សៅដំណើបធ្វើនំយៃ រៀបចំគ្រឿងសក្ការៈសែនអារក្ស 

ឡេស៊ើន - ឌឹកគី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ