Thứ 4, 12/12/2018, 12:10 GMT+7
ប៉ឹងដិតស្នាមប្រភពដើម
17:47, 21/07/2018
ចំពោះបុរសបណ្តាជនជាតិតំបន់ ទ្រឿងស៊ឺន - តីង្វៀន ប៉ឹងគឺជាប្រភេទសម្លៀកបំពាក់ប្រពៃណី។ តាំងពីយូរលង់ណាស់មកហើយប៉ឹងបានកើតឡើងនិងបានរក្សាទុកនូវស្លាកស្នាមនៅលើវត្ថុបុរាណមួយចំនួន។ 
គ្រានោះ ប៉ឹងបានច្នៃ អំពីសរសៃសម្បកឈើ ក្រោយមកទើបបានស្អិតស្អាង បានត្បាញដោយសរសៃសូត្រ អំបោះពណ៌ធ្វើអោយប៉ឹងជាប់មាំ ហើយស្អាតទៀតផង។
ប៉ឹងផ្សារភ្ជាប់ជាមួយនឹងទំនៀមទម្លាប់ស្លៀកពាក់ សម្លៀកបំពាក់របស់ជនជាតិជាច្រើន
 

ប៉ឹងមានច្រើនប្រភេទដូច៖ ប៉ឹងស ប៉ឹងខ្មៅ ប៉ឹងផ្កា។ ប៉ឹងសមានពីរប្រភេទ៖ មួយប្រភេទបានត្បាញដោយសរសៃសម្បកឈើនិងប្រភេទផ្សេងទៀតត្បាញដោយអំបោះស។ 
ប៉ឹងដិតដោយស្នាមនៃប្រភពដើមដ៏យូរលង់ជិតដិតនឹងធម្មជាតិ ព្រៃភ្នំ

ប៉ឹងខ្មៅបានត្បាញដោយអំបោះខ្មៅមានក្បាច់រចនានៅចុងសង្ខាងនៃសំពត់ប៉ឹង។ នេះជាប្រភេទប៉ឹងដែលប្រើជាទូទៅក្នុងសហគមន៍បណ្តាជនជាតិតំបន់ ទ្រឿងស៊ឺន- តីង្វៀន។
ប៉ឹងគឺជាសម្លៀកបំពាក់ប្រពៃណីបានប្រើប្រាស់ក្នុងបណ្តាពិធីបុណ្យសូម្បីតែក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកចាស់វស្សា

ប៉ឹងផ្កាបានត្បាញដោយអំបោះឡែន ចុងសង្ខាងនៃសំពត់ប៉ឹងមានក្បាច់រចនា នៅចុងគែមទាំងសង្ខាងនៃសំពត់ប៉ឹងមានឌិនផ្កាប្រាក់ឬស្ពាន់។ 
ប៉ឹងផ្សារភ្ជាប់ជាមួយនឹងទំនៀមទម្លាប់ស្លៀកពាក់ សម្លៀកបំពាក់
របស់ជនជាតិជាច្រើន

ប៉ឹងទាំងឡាយដែលមានក្បូរក្បាច់យ៉ាងផ្ចិតផ្ចង់បានត្បាញដោយដៃទាំងគូដ៏ប៉ិនប្រសប់និងមនោសញ្ចេតនា ដ៏កក់ក្តៅរបស់នារី កឺទូ។ អ្នកដែលស្លៀកវ័ណ្ឌប៉ឹងសម្ដែងនូវសម្រស់នៃភាពដើមនាទីរហោឋាន ជិតដិតនឹងធម្មជាតិដិតដោយស្នាមនៃប្រភពដើមដ៏យូរលង់...៕
ថាញ់ហាយ - ង្វៀនយ៉ាក - ឌឹកធ្វី - ត្រឹនឡេឡឹម
Bài và ảnh: Thanh Hải, Nguyễn Giác, Đức Thụy, Trần Lê Lâm
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ