Thứ 7, 21/04/2018, 7:33 GMT+7
ផ្ទះរ៉ុង - និមិត្តរូបដ៏ល្អហ្មត់ហ្មងអំពីភាពគង់វង្ស នៃសហគមន៍ភូមិស្រុក
07:49, 04/04/2018
កនទុំ ជាខេត្តនៅតំបន់ខ្ពស់ជាប់ព្រំដែន ស្ថិតនៅប៉ែកខាងជើងនៃ តំបន់ តីង្វៀន បច្ចុប្បន្នមានជនជាតិដើមចំនួន ៦ ក្រុមកំពុងរស់នៅគឺ៖ជនជាតិ សេដាំង បាណា ហ្សែ-ត្រៀង យ៉ារ៉ាយ ប្រូវ និង រើម៉ាំ។ ទូទាំងខេត្តមាន ៥១១/៥៥៦ ភូមិឋានបងប្អូនជនជាតិដែលមានផ្ទះរ៉ុង។
ចំពោះជនជាតិនីមួយៗ ផ្ទះរ៉ុងដែលបានសាងសង់ឡើងមានសណ្ឋាននិងឈ្មោះហៅផ្សេងគ្នា។ 
 
ផ្ទះរ៉ុងរបស់ជនជាតិ យ៉ារ៉ាយ ខ្ពស់ស្រឡះប្រៀបដូចផ្លែពូថៅដែលដាក់បញ្ច្រាស
នៅកណ្តាលមេឃដ៏ខៀវស្រងាត់

តាមនោះ ផ្ទះរ៉ុងដែលតូចហើយទាបតែងតែជារបស់ជនជាតិ ហ្សែ-ត្រៀង ផ្ទះរ៉ុងរបស់ជនជាតិ សេដាំង បែរជាខ្ពស់សន្លឹមហើយរឹងប៉ឹង ផ្ទះរ៉ុងរបស់ជនជាតិ បាណា មានស្ថាបត្យកម្មល្វតល្វន់ផ្ទះរ៉ុងរបស់ជនជាតិ យ៉ារ៉ាយ ខ្ពស់ស្រឡះ ប្រៀបដូចផ្លែពូថៅដែលដាក់បញ្ច្រាសនៅកណ្តាលផ្ទៃមេឃដ៏ខៀវស្រងាត់។ល។
 
ផ្ទះរ៉ុងរបស់ជនជាតិ ប្រូវ

ផ្ទះរ៉ុងរបស់ជនជាតិ រើម៉ាំ

ផ្ទះរ៉ុងដែលតូចហើយទាបតែងតែជារបស់ជនជាតិ ហ្សែ-ត្រៀង

ផ្ទះរ៉ុងគឺជាទីកន្លែងសម្រាប់ឲ្យបងប្អូនជនជាតិក្នុងភូមិមកប្រជុំ ប្រារព្ធពិធីបុណ្យនិងប្រជុំជីវភាព សហគមន៍...៕
 ថាញ់ហា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ