Thứ 2, 25/09/2017, 9:42 GMT+7
ពិធីការទទួលមិត្តភក្ដិ ក្នុងពិធីបុណ្យទានរបស់បងប្អូនជនជាតិ ម្នុង
13:49, 10/02/2016
តាមរយៈចាស់ភូមិ ម៉ារីន នៅភូមិ ប៊ូប៊្រុងលូ ឃុំ ដាក់ដ្រុង ស្រុក ដាក់សង ខេត្ត ដាក់ណុង បណ្ដាពិធី បុណ្យធំៗមានលក្ខណៈជាសហគមន៍របស់បងប្អូនជនជាតិ ម្នុង សុទ្ធតែមានពិធីការទទួលមិត្តភក្ដិ សម្ដែងនូវទឹកចិត្តរាក់ ទាក់ភ្ញៀវ ស្មារតីសាមគ្គីភាពរួមគ្នាចែករំលែកក្ដីសប្បាយរីករាយជាមួយ សហគមន៍។
សំលេងត្រែ ទូវ៉ា បន្លឺឡើងជាសញ្ញាប្រាប់អោយបងប្អូនជនជាតិ ម្នុង ចូលពិធីបុណ្យ

នៅពេលរៀចំពិធីបុណ្យ ចាស់ភូមិ សិល្បករគងឃ្មោះ អ្នកដែលមានសមត្ថភាពច្រៀងឆ្លងឆ្លើយចេញទទួលភ្ញៀវនៅក្បាលភូមិ។នៅពេលដែលគណៈប្រតិភូភ្ញៀវជាមិត្តមកដល់ ភូមិជាម្ចាស់ផ្ទះច្រៀងឡើងឯភូមិជាភ្ញៀវក៏ច្រៀងតបមក វិញ។

ភូមិជាម្ចាស់ផ្ទះពាក់ជូនភ្ញៀវនូវកងសុខភាព

ពេលនេះ ឯងបទចម្រៀងឃ្មោះ ជីង (ទទួលភ្ញៀវ)ត្រូវបានបន្លឺឡើងដោយក្ដីគោរពដើម្បីទទួលបងប្អូនជិតឆ្ងាយមក ចូលរួម។ ក្នុងបរិយាកាសដ៏មហោឡារិកជាមួយនឹងសំលេងយ៉ាងគគ្រឹកគគ្រេង របស់គងឃ្មោះភូមិជាម្ចាស់ផ្ទះពាក់ ជូនភ្ញៀវនូវកងសុខភាពល្អជាមួយពាក្យជូនពរតែងតែបានសុខភាពល្អជួបប្រទះតែសំណាងល្អ៕

ជនជាតិ ម្នុង ច្រៀងរាំជាមួយគ្នាចែករំលែកក្ដីសប្បាយរីករាយជាមួយសហគមន៍
ពិធីការទទួលមិត្តភក្ដិសម្តែងនូវទឹកចិត្តរាក់ទាក់ភ្ញៀវរបស់បងប្អូនជនជាតិម្នុង
ម្ចាស់ផ្ទះនិងភ្ញៀវច្រៀងឆ្លងឆ្លើយ
មីហាំង - ណាមសឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ