Thứ 7, 21/04/2018, 7:33 GMT+7
ពិធីកិច្ចផ្សេងៗ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ប្រពៃណីរបស់ជនជាតិខ្មែរ
08:15, 15/04/2018
ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ផ្សារភ្ជាប់ទៅនឹងវង្សត្រកូល ទំនៀមទម្លាប់របស់សហគមន៍ប្រជានិករខ្មែរ ណាមបូ។ 
ថ្ងៃដំបូងគឺជាថ្ងៃចូលរោងការ ក្រុមគ្រួសារខាងប្រុសជូនកូនកម្លោះដង្ហែគ្រឿងជំនូនយកទៅផ្ទះខាងស្រី ជាទូទៅគឺមានជើងពានដាក់ស្មែង ផ្កាស្លាខ្ចីនៅក្នុងស្រទបគ្របដោយសំពត់សូត្រក្រហម។ 
 
ព្រះសង្ឃសមែង្ត ធម៌ជូនពរជ័យដល់កូនក្រមុំនិងកូនកម្លោះ

នៅពេលក្រុមគ្រួសារខាងប្រុសធ្វើដំណើរជិតមកដល់គ្រួសារខាងស្រីស្រាស់ទ្វាររបងដោយមែកបន្លា។ ចង់ចូលផ្ទះខាងស្រី លោកអាចារ្យកាន់ពេលា (អ្នកណែនាំក្នុងពិធីរៀបអាពាហ៍ ពិពាហ៍) រាំបើករបងជ័យនិងចាក់ស្រាអញ្ជើញគ្រួសារខាងស្រីដែលចេញ មកទទួលស្វាគមន៍។ 
 
លោកអាចារ្យប្រារព្ធពិធីកិច្ចកាត់ផ្កាស្លា អនុញ្ញាតជាផ្លូវការអោយ
កូនកម្លោះនិងកូនក្រមុំក្លាយជាគូស្វាមីភរិយានឹងគ្នា

បន្ទាប់មកទៀត គ្រួសារខាងស្រីនិមន្តព្រះសង្ឃសម្តែងធម៌ជូនពរជ័យនិងប្រារព្ធពិធីកាត់ផ្កាស្លា អនុញ្ញាតអោយកូនកម្លោះនិងកូនក្រមុំក្លាយជាគូស្វាមីភរិយា។ ថៃ្ងទីពីរគឺជាថៃទ្ង ទួលស្វាគមន៍ភ្ញៀវ ក្រុមគ្រួសារទាំងសងខាងត្រូវអនុវត្តនូវពិធីការជាច្រើនដែលខានមិនបានដូចជា៖ "គោរពបូជាបុព្វការីជន ជីដូនជីតា" "សម្តែងធម៌ប្រសិទ្ធិពរជ័យ" "លាងជើង" "ចងដៃ" "បាចផ្កាស្លា" "ផ្សំដំណេក" ជាដើម។ 
 
ក្រោមការណែនាំរបស់លោកអាចារ្យ លោកចៅមហា ផ្ទះខាងប្រុសជូនកូនកម្លោះនាំយកគ្រឿងបណ្ណាការទៅផ្ទះខាងស្រី

គ្រឿងបណ្ណាការសម្រាប់ពិធីកិច្ចទាំងនេះជាទូទៅគឺក្បាលជ្រូកបាយនំ ផ្លែឈើនិងអាហារផ្សេងៗ។
 
គ្រួសារទាំងសងខាងប្រារព្ធពិធី "ចងដៃ"អោយកូនក្រមុំនិងកូនកម្លោះ

ថ្ងៃទី ៣ គឺជាថ្ងៃទទួលកូនក្រមុំកូនក្រមុំនិងកូនកម្លោះអញ្ជើញបងប្អូនសាច់ញាតិខាងប្រុសពិសាស្រា រួចហើយទើបជប់លៀងអញ្ជើញភ្ញៀវជិតឆ្ងាយ៕

អៀនថាញ់ - ម៉ាញ់លិញ

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ