Thứ 4, 22/11/2017, 20:2 GMT+7
ពិធីបុណ្យបញ្ចុះខណ្ឌសីមា
20:50, 30/03/2016
ពិធីបុណ្យបញ្ចុះខណ្ឌសីមា (នៅហៅថាពិធីបុណ្យសម្ពោធន៍ឆ្លងព្រះវិហារ) ត្រូវបានប្រារព្ធឡើងនៅពេលវត្តកសាងព្រះវិហារថ្មីរួច។នេះគឺជាពិធីបុណ្យធំមួយពោរពេញដោយអត្តសញ្ញាណវប្បធម៌ជំនឿសាសនារបស់បងប្អូនជនជាតិខ្មែរ។
ព្រះវិហារគឺជា "បេះដូង" របស់វត្ត។ ដូច្នេះហើយវត្តទោះបីតូចក្តីឬធំក្តីត្រូវតែមានព្រះវិហារសង់នៅចំកណ្តាលវត្ត

ដើម្បីប្រារព្ធពិធីបុណ្យនេះ បន្ទាប់ពីព្រះវិហារវត្តបានកសាងរួចព្រះសង្ឃអោយជីករណ្តៅចំនួន ៨​ (ហៅថា រណ្តៅសីមា) ជុំវិញព្រះវិហារតំណាងអោយ ៨ ទិសនិងរណ្តៅមួយធំបំផុតនៅក្នុងព្រះវិហារនៅមុខព្រះពុទ្ធរូបធំ (ព្រះជីរ៍)។
 
ព្រះសង្ឃសង់នឹងតុបតែងរោងចូលកុសល បរិវេណវត្តរៀបចំទទួលបុណ្យ

នៅក្នុងព្រះវិហារ ព្រះសង្ឃប្រើអំបោះពណ៌សជាច្រើនសរសៃវេញចូលគ្នាហើយចាក់ស្រេះជាក្រឡារាងការ៉េពេញផ្ទៃកំរាល (ហៅថា ចងឫសសីមា)។សីមាគឺជាផ្ទាំងថ្មភ្នំត្រូវបានកាត់ឆ្លាក់រាងកំពូលប្រាសាទ (មួយផ្ទាំងៗ ទម្ងន់ជាង ១០ គីឡូក្រាម) ចំនួនគឺស្មើនឹងចំនួនរណ្តៅសីមា។ ព្រះសង្ឃប្រើអំបោះពណ៌ស ឬពណ៌ក្រហមរុំព័ទ្ធជុំវិញដុំថ្ម (និមិត្តសីមា) រួចចងព្យួរតែងតោងទៅនឹងឈើមួយកំណាត់ដែលដាក់ផ្គងលើមាត់រណ្តៅ។
នៅក្នុងព្រះវិហារ ខាងមុខព្រះពុទ្ធរូបព្រះជីរ៍មានរណ្តៅធំមួយសំរាប់អោយពុទ្ធបរិស័ទ ទម្លាក់វត្ថុជាគ្រឿង បួងសួងផ្សងសំណាង

ពិធីបុណ្យបញ្ចុះខណ្ឌសីមាបានប្រារព្ធធ្វើក្នុងរយៈពេល ៣ យប់ ៣ថ្ងៃ។ នៅយប់ទី ៣ ព្រះសង្ឃសែងដុំសីមានិមន្តប្រទក្សិណ ៣ ជុំព្រះវិហារនិមន្តបណ្តើរសូត្រធម៌បណ្តើររួមជាមួយតាអាចារ្យ ពុទ្ធបរិស័ទរួចដាក់ដុំសីមានោះនៅកន្លែងចាស់ដដែល។រង់ចាំដល់វេលាម៉ោង ២ ឬ ៣ ទៀបភ្លឺព្រះសង្ឃដែលជាព្រះចៅ អធិការវត្តនានាឬគ្រូសូត្រធំៗប្រមាណជាង ១០ អង្គប្រមូលផ្តុំចូលក្នុងព្រះវិហារជាន់តារាង (សូត្រធម៌) រួចព្រះសង្ឃ មួយអង្គៗ ប្រើកាំបិតធំមុតមួយដើម កាត់ខ្សែអំបោះដែលចាក់ស្រេះជាក្រឡាការ៉េ (ហៅថាកាត់ឫសសីមាឬកាត់និមិត្តសីមា) ក៏ដូចជាកាត់ដុំសីមាអោយធ្លាក់ចុះក្នុងរណ្តៅដែរ។ ពេលបញ្ចប់ គេប្រមែប្រមូលគ្រឿងរបស់ទាំងអស់នៅក្នុងរណ្តៅ ទុកតែផ្ទាំងសីមាប៉ុណ្ណោះ។ ជាងសំណង់បង្ហើយការងារចុងក្រោយគឺលុបរណ្តៅសីមា រួចក្រាលកំរាលឥដ្ឋផ្កាជាការស្រេច។
ពុទ្ធបរិស័ទអញ្ជើញមកបុណ្យបញ្ចុះខណ្ឌសីមាបួងសួងសុំសំណាងល្អ សេចក្តីសុខដល់ក្រុមគ្រួសារ
 
បងប្អូនជនជាតិខ្មែរមកកាន់ពិធីបុណ្យនេះសុទ្ធតែមានបំណងប្រាថ្នាសុំសំណាងល្អសេចក្តីសុខដល់ក្រុមគ្រួសារ៕

ថាច់ រ៉ូបែរ៊
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ