Chủ nhật, 21/10/2018, 15:35 GMT+7
ពិធីបុណ្យសែនដូនតាប្រពៃណីរបស់ជនជាតិ ខ្មែរ ណាមបូ
16:57, 05/10/2018
បុណ្យសែនដូនតាមានអត្ថន័យស្រដៀងនឹងបុណ្យ វូឡាន (តបស្នងសងគុណ) របស់ជនជាតិ គិញ។ តាមប្រតិទិនខ្មែរ ពិធីបុណ្យសែនដូនតាប្រព្រឹត្តឡើងនៅខែ ភទ្របទជារៀងរាល់ឆ្នាំ ។
មានឱកាសមកកាន់ភូមិស្រុកឬវត្តខ្មែរនាបណ្ដាថ្ងៃបុណ្យសែនដូនតា នរណាក៏បានឃើញច្បាស់នូបរិយាកាស អ៊ូអរ កក់ក្តៅនៅពេលដែលជនជាតិខ្មែរ កំពុងមមាញឹករៀបចំគ្រឿងសក្ការៈ បូជាសម្រាប់ពិធីបុណ្យ។ គ្រឿងសក្ការៈបូជាទាំងនោះរួមមាន៖ ពំនូតបាយ ម្ហូបអាហារ ផ្លែឈើ ភេសជ្ជៈជាដើម។
ពិធីការថ្វាយបង្គំព្រះរតនត្រ័យក្នុងពិធីបុណ្យសែនដូនតានៅវត្ត ចន្ទរង្សី ចំណុះខណ្ឌលេខ ៣ ទីក្រុង ហូជីមិញ

តាមទំនៀមទម្លាប់ ឧបាសកឧបាសិកាចែកជាក្រុមៗ ប្តូរវេនគ្នាប្រគេនចង្ហាន់ព្រះសង្ឃក្នុងអំឡុងពេលកន្លះខែ (ចាប់ពីថ្ងៃ ទី ១៦ ដល់ថ្ងៃទី ៣០ ខែ ភទ្របទ) ក្នុងវត្ថុបំណងឧទ្ទិសផលបុណ្យកុសលដល់បុព្វការីជន ផង ជំនួយដល់ព្រះសង្ឃក្នុងការបួសរៀនផង។ 
ឧបាសក ឧបាសិកា ខែរ្ម ចូលរួមយ៉ាងកុះករកុ្នងពិធីដាកបា់ ត្រព្រះសង្ឃ

ស្ពកបាយសែនជីដូនជីតារបស់គ្រួសារលោកស្រី ថាច់ធីគីមសាងនៅអនុសង្កាត់លេខ ៥ សង្កាត់លេខ ៩ ទីក្រុង សុកត្រាំង (ខេត្ត សុកត្រាំង)

គេរួមគ្នាចូលរួមបណ្ដាពិធីការសំខាន់ៗ របស់បុណ្យសែនដូនតាប្រពៃណីដូចជា៖ ដាក់បាត្រព្រះសង្ឃ ជូនដំណើរជីដូនជីតាបុព្វការីជនដោយកូនក្បូនធ្វើអំពីស្រទបចេក។ល។
ពិធីការជូនដំណើរជីដូនជីតា បុព្វការីជនដោយកូនក្បូនធ្វើអំពីស្រទបចេក

គ្រឿងសក្ការៈបូជាទាំងឡាយកុ្នងពិធីបុណ្យសែនដូនតារួមមាន៖ ពំនូតបាយ មូ្ហបអាហារ ផែឈ្ល ើ ភេសជ្ជៈ។ល។

បុណ្យសែនដូនតាមិនគ្រាន់តែដើម្បីសម្ដែងនូវសន្តានចិត្តគោរពចំពោះជីដូនជីតា បុព្វការីជនប៉ុណ្ណោះទេ ថែមទាំងបង្កនូវរបៀបរស់នៅជ្រះថ្លាល្អប្រពៃក្នុងការប្រជុំជីវភាព រួមចំណែករក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរ៕
វូហា - សឺនហេង - ថេអាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ