Thứ 7, 21/10/2017, 15:13 GMT+7
ពិធីបុណ្យសែនដូនតា
14:31, 19/09/2017
ពិធីបុណ្យសែនដូនតាគឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗចំនួន ៣ នៅក្នុងឆ្នាំរបស់បងប្អូនជនជាតិខ្មែរត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ ១ រោចដល់ថ្ងៃ ១៥ រោចខែភទ្របទ។ 
នេះជាឱកាសដើម្បីកូនចៅជំនាន់ក្រោយសម្តែងកតញ្ញូតាធម៌ចំពោះជីដូនជីតាបុព្វការីជនជាឱកាសដែលក្រុមគ្រួសារញាតិផៅសន្តានជួបជុំគ្នាហើយក៏ជាឱកាសដែលអ្នកភូមិផងរបងជាមួយរឹតចំណងសាមគ្គីភាពរក្សាចំណងមេត្រីភាពរវាងអ្នកជិតខាងនឹងគ្នា។
 
គ្រឿងបណ្ណាការនៅក្នុងពិធីបោះបាយបិណ្ឌ

ពិធីបុណ្យសែនដូនតាត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ១៥ថ្ងៃ។ នាយប់ថ្ងៃ ១៥ កើតខែភទ្របទបងប្អូន​ជន ជាតិខ្មែរចាប់ផ្តើមប្រារព្ធពិធីការនានាដើម្បីឈានចូលរដូវបុណ្យសែនដូនតាដូច​ជា៖ មកកាន់វត្ត​ប្រារព្ធពិធីថ្វាយបង្គំព្រះរតនត្រ័យ ស្តាប់ព្រះសង្ឃសម្តែងធម៌ទេសនាអំពី "អានិសង្សនៃកុសល"និងអត្ថន័យនៃពិធីបុណ្យសែនដូនតាជាដើម។
 
បងប្អូនជនជាតិខ្មែររៀបចំបាយដំណើបពំនូតដាក់នៅគ្រប់ទិសជុំវិញព្រះវិហារ

ចាប់ពីថ្ងៃ ១ រោចដល់ ១៥ រោចបងប្អូនជនជាតិខ្មែរទៅវត្តតាំងពីម៉ោង ៣ ម៉ោង ៤ ទៀបភ្លឺដើម្បីប្រារព្ធពិធីការបោះ បា យបិណ្ឌឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលចែកឋានទៅ។ គ្រឿងបណ្ណាការរួមមាន៖បាយដំណើបពំនូត ម្ហូបអាហារបង្អែម ភេសជ្ជៈ ផ្លែឈើជាដើម។
 
ពិធីការមួយនៅក្នុងពិធីបុណ្យសែនដូនតា

​បន្ទាប់ពីព្រះសង្ឃសូត្រធម៌រួចគ្រឿងបណ្ណាការទាំងនោះត្រូវបានព្រះសង្ឃសម្តែងធម៌ដើម្បីឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធទាំងឡាយរៀបលើស្ពកដាក់នៅ ៨ ទិសជុំវិញព្រះវិហារ។ ពិធីការបោះបាយបិណ្ឌត្រូវបានបញ្ចប់ទៅមុនម៉ោង ៤ ភ្លឺ។ បន្ទាប់មក បងប្អូនត្រឡប់ទៅផ្ទះរៀបចំចង្ហាន់យកទៅវត្តប្រគេនព្រះសង្ឃ ស្តាប់ព្រះសង្ឃសម្តែងធម៌បង្សុកូល។ល។
 
ព្រះសង្ឃសម្តែងធម៌ដើម្បីឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធទាំងឡាយ

នៅថ្ងៃចុងបញ្ចប់ ហៅថាថ្ងៃ ភ្ជុំបិណ្ឌជាថ្ងៃបញ្ចប់ រដូវបុណ្យសែនដូនតា បងប្អូនជនជាតិខ្មែរប្រមូលផ្ដុំគ្នានៅវត្តច្រើនជាង។ ក្នុង ១៤ ថ្ងៃកាន់បិណ្ឌកន្លងទៅនរណាដែលមិនទាន់បានទៅវត្តគឺគេនឹងឆ្លៀតទៅនៅថ្ងៃចុងបញ្ចប់នេះដើម្បីចូលរួម "ពិធីរាប់បាត្រ"ឧទ្ទិសកុសលផលបុណ្យដល់អ្នកមានគុណ ញាតិសន្តានដែលបានចែកឋានទៅ។ល៕
ង្វៀនហីុវងៀប - ចិន្តា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ