Thứ 2, 21/08/2017, 11:35 GMT+7
ពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិចាមនៅ វុឹនកាញ់
15:27, 02/11/2016
ពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ ចាមហឺរ៉យ នៅទីរួមស្រុកវឹុនកាញ់ ស្រុក វុឹនកាញ់ ខេត្ត ប៊ិញឌិញ តែងបានប្រារព្ធឡើងនៅបណ្តាថ្ងៃដើមខែទី ២ តាមច័ន្ទគតិ។
គ្រួសារនីមួយៗអាចប្រារព្ធពិធីនេះដោយឡែកនៅលើចំការរបស់ខ្លួនឬចូលបុណ្យគ្នាទុកអោយភូមិប្រារព្ធពិធីរួមទូទាំងភូមិ។
 
ដើម្បីរៀបចំពិធីបួងសួងសុំទឹកភ្លៀងអ្នកភូមិនាំយកគ្រឿងតង្វាយមកចូលរួម

ពិធីត្រូវបានប្រារព្ធឡើង នៅមជ្ឈមណ្ឌលនៃភូមិ។ អ្នកភូមិទាំងអស់នៅ ក្នុងភូមិ ត្រូវតែ មានវត្តមាន។ តំណាងឲ្យគ្រួសារនីមួយៗ យកដៃប៉ះលើគ្រឿងតង្វាយ ហើយបួងសួងដើម្បីបានអាទិទេព ប្រទានពរជ័យ។ គ្រឿងតង្វាយរួមមាន៖ មាន់ឈ្មោល ២ ក្បាល ស្រា ២ ឪទិនក្រមួនឃ្មុំ ១ ដុំ អង្ករ ១ ចាន ...។
 
តាមទស្សនាទានរបស់ជនជាតិ ចាមហឺរ៉យ គ្រឿងសំណែន
និងចំនួនមនុស្ស
ដែលចូលរួមក្នុងពិធីកិច្ចត្រូវតែជាលេខសេសទុក
អោយអាទិទេព
ប្រទានថែមមួយចំណែកទៀតគឺគ្រប់

នេះជាឱកាសដើម្បីជនជាតិ ចាម សម្ដែងការដឹងគុណចំពោះមេឃនិងដីដែលបានប្រទានអោយភ្លៀងខ្យល់អំណោយផលរដូវកាលស្រស់ល្អជីវភាពសម្បូរសប្បាយ៕
 
ក្នុងពិធីកិច្ចសែនរបស់ជនជាតិ ចាមហឺរ៉យ អ្នកភូមិជ្រើសអ្នកមានកិត្យានុភាពមួយរូបស្លៀកពាក់សំលៀកបំពាក់ប្រពៃណី តំណាងអោយអាទិទេពចាត់អោយចុះមកស្តាប់ការអធិដ្ឋាននិងទទួលគ្រឿងសំណែនរបស់អ្នកភូមិ
ចាស់ភូមិសុំអាទិទេពប្រទានអោយអ្នកភូមិនូវភ្លៀងខ្យល់អំណោយផលជីវភាពសម្បូរសប្បាយ

ថាញ់ហា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ