Thứ 4, 22/11/2017, 20:5 GMT+7
ពិធីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរបស់ជនជាតិ ប៉ាកូ
17:03, 08/08/2017
ពិធីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរបស់ជនជាតិ ប៉ាកូ នៅស្រុក អាលឿយ (ខេត្ត ធឿធាន - ហ្វេ) មានពិធីការដ៏វិសេសវិសាលជាច្រើន។ មុនពេលចាត់តាំងពិធីរៀបអាពាហ៍ពិពាហ៍ ជនជាតិ ប៉ាកូ ប្រារព្ធពិធីរាយការណ៍ជូនឪពុកម្តាយសំដែងនូវការកោតគោរពរបស់កូនចៅចំពោះអ្នកមានគុណ។
ពិធីរៀបអាពាហ៍ពិពាហ៍មានពីរជំហានគឺ៖ រៀបមង្គលការនៅផ្ទះខាងស្រីនិងរៀបមង្គលការនៅផ្ទះខាងប្រុស។
ជប់លៀងនៅផ្ទះកូនក្រមុំ

នៅផ្ទះខាងស្រី មុនពេលជូនកូនក្រមុំទៅផ្ទះខាងប្តី ផ្ទះខាងស្រីប្រារព្ធពិធីចាកចេញពីផ្ទះរួចរាយការណ៍ជូនដូនតាពីការដែលចៅស្រីទៅយកប្តី។ កូនក្រមុំទទូរផ្ទាំងសំពត់សង្កឹមហៅថា "ប៉ាឡាង" ដើម្បីចៀសនូវប្រការចង្រៃឧបទ្រពនានាតាមផ្លូវទៅកាន់ផ្ទះខាងប្តី។ 
 
ពិធីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរបស់ជនជាតិ ប៉ាកូ
ត្រូវបានចាត់តាំងនៅផ្ទះ
ខាងប្រុសនិងផ្ទះខាងស្រី

ក្នុងរាត្រីដំបូងពេលកូនក្រមុំទៅផ្ទះខាងប្តី ឪពុកម្តាយក្មេកអនុវត្តពិធីកិច្ចបន់ស្រន់សុំអោយគូស្វាមីភរិយា សុភមង្គល ផ្តល់កំណើតកូនមានសុខភាពមាំមួន។
 
កូនក្រមុំ កូនកម្លោះក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍

ប្តីប្រពន្ធរៀបការថ្មីថ្មោងទទួលទានបាយជាមួយគ្នាចានតែមួយនិងពងមាន់ស្ងោរពីរគ្រាប់ដោយក្តីបំណង សុភមង្គលជារៀងរហូត។
 
ជូនគ្រឿងចំណងដៃអោយផ្ទះខាងកូនក្រមុំ
 
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមឧទ្ទេសនាមនូវរូបភាពមួយចំនួនស្តីអំពីពិធីរៀបអាពាហ៍ពិពាហ៍តាម ប្រពៃណីរបស់ជនជាតិ ប៉ាកូ ដែលទើបតែបានសម្ដែងបង្ហាញឡើងវិញនៅឯភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម៕
ក្វឹកវៀត-ថាញ់ហា
Quốc Việt - Thanh Hà
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ