Thứ 7, 18/11/2017, 19:0 GMT+7
ភូមិតម្បាញសំពត់សង្កឹមរបស់ស្រ្តីជនជាតិ កឺទូ
13:46, 18/01/2016
ភូមិតម្បាញសំពត់សង្កឹមប្រពៃណីនៅភូមិ ដ្ហ្រុង ចំណុះឃុំតាលូ ស្រុក ដុងយ៉ាង (ខេត្ត ក្វាងណាម)។ ភូមិជាកន្លែងផលិតផងជាកន្លែងដាក់តាំឧទ្ទេសនាមនិងលក់ផលិតផលសំពត់សង្កឹមរបស់ស្រ្តី កឺទូ ផង។
ត្បាញសំពត់សង្កឹមគឺជាលក្ខណៈវប្បធម៌ដ៏ល្អបវរមួយក្នុង
ចំណោមលក្ខណៈដ៏ល្អបវរនៃវប្បធម៌របស់ជនជាតិកឺទូ
ដែលតែងតែបានរក្សាខ្ជាប់ខ្ជួន

ភូមិមានក្រុមសហការត្បាញសំពត់សង្កឹមមួយ បង្កការងារធ្វើអោយពលករប្រមាណជិត ២០ នាក់ជាប្រ ចាំនិងគ្រួសារផលិតតាមរដូវកាលជាច្រើន។ ក្រៅពីគំរូម៉ូដែលអាវ សំពត់ កន្សែងជាដើមស្រ្តី កឺទូ ភូមិ ដ្ហុ្រង នៅបង្កើតបានផលិតផលជា ច្រើនប្រភេទផ្សេងៗគ្នាដើម្បីឆ្លើយតបនឹងចំណូលចិត្តរបស់អ្នកប្រើប្រាស់និងភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស។
ពិនិត្យមើលគុណភាពផលិតផលសំពត់សង្កឹមដែលបានសំរេចរួចរាល់

ការអភិវឌ្ឍន៍របស់ភូមិសិប្បកម្ម ដ្ហុ្រង មានអត្ថន័យដ៏ធំក្នុងការអភិរក្សរបរត្បាញសំពត់សង្កឹម ដោះស្រាយការងារធ្វើនិងបង្កើនចំណូលអោយស្រ្តី កឺទូ នៅទីនេះ៕
ផ្ទាំងសំពត់សង្កឹមបានត្បាញឡើងដោយបាតដៃដ៏ប៉ិនប្រសប់ដ៏ចំណានទាំងគូ

ត្រឹនលេឡឹម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ