Thứ 6, 22/09/2017, 2:23 GMT+7
រាំ ចៀវ ក្នុងជីវភាពរស់នៅរបស់ជនជាតិ សេដាំង
16:48, 15/03/2016
ចៀវ គឺជាក្បាច់រាំពិធីការពិសេសដាច់ដោយឡែករបស់ជនជាតិ សេដាំង នៅបណ្ដាស្រុកតំបន់ភ្នំដូចជា៖ បាក់ត្រាមី ណាមត្រាមី (ខេត្ត ក្វាងណាម) ដែលសម្តែងការគោរពចំពោះអាទិទេពទាំង ឡាយ។ រាំចៀវ តែងបានសម្តែងក្នុងពិធីបុណ្យប្រពៃណីទាំងឡាយ ដូចជា៖ ពិធីសែនទបង្ហូរទឹក ពិធីអំណរស្រូវថ្មី ពិធីអំណរឆ្នាំថ្មីជាដើម។
ក្បាច់រាំ ចៀវក្នុងពិធីអំណរស្រូវថ្មីរបស់ជនជាតិ សេដាំង នៅភូមិកាវសឺន ឃុំ ត្រាសឺន
ស្រុក បាក់ត្រាមី

ក្រុមរាំ ចៀវ តែងមានពី ១៦ ទៅ ១៨ នាក់ដែលមានអាយុស្របាលគ្នា។ រាំចៀវមិនញាប់រន្ថាន់ មិនលោតកន្ត្រាក់តែតែងសំដែងឡើងមួយៗរម្យទម។ មនុស្សទាំងឡាយដែលចូលរួមរាំ ចៀវ ដៃក្នុងដៃយ៉ាងជាប់រេរាំតាមចង្វាក់ឃ្មោះឈឹងនិងស្គរវិល។ រង្វង់រាំ ចៀវ គឺរំកិលជំហានជុំវិញដើមនេវ ឬកន្លែងដាក់ស្ពកដង្វាយ ហើយរេតាមទិសបញ្ច្រាស់នឹងទ្រនិចនាឡិកា។ បាតជើងរបស់អ្នករាំ ចៀវ មិនលើកផុតពីដី កែងជើងនិងចុងម្រាមជើងខិតបន្តិចម្ដងៗ តាមទិសដែលត្រូវរេ។

រៀបចំពាក់គ្រឿងអលង្ការមុនពេលចូលរួមសម្តែងរាំ ចៀវ

ដើម្បីបង្កើនកត្តាអាថ៌កំបាំងដៃទាំងគូររបស់អ្នករាំពេលណាក៏ត្រូវរក្សាក្នុងជំហររាងកោងជារង្វង់នៅខាងមុខ ទ្រូងបាតដៃបែរទៅខាងក្នុងចុងម្រាមដៃទាំងអស់ត្រូវប៉ះគ្នា ទឹកមុខសម្តែងការគោរពអញ្ជើញអាទិទេព ទទួលគ្រឿងដង្វាយដែលបានដាក់ថ្វាយ៕
 
ស្រ្តីជនជាតិ សេដាំង ក្នុងសំលៀកបំពាក់ប្រពៃណី
 
បងប្អូនជនជាតិជាមួយក្បាច់រាំផ្លាស់ទី​ 

ង្វៀនវ៉ាន់សឺន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ