Chủ nhật, 21/10/2018, 15:43 GMT+7
លក្ខណៈល្អប្រពៃពិធី តេត ថ្ងៃពេញបូណ៌មី ខែទី ៧ របស់ជនជាតិ តៃ នុង
08:25, 19/09/2018
ពិធី តេត ថ្ងៃពេញបូណ៌មីខែ ទី ៧ (នៃចន្ទគតិតាមប្រតិទិន វៀតណាម - នៅបានហៅថា តេត "ប៉ីតាយ" ឬ "ប៉ីជឿងតាយ") របស់ជនជាតិ តៃ ជនជាតិ នុង នៅខេត្តកាវបាំង ក្រៅពីអត្ថន័យគោរពបូជាបុព្វការីជន នៅជាឱកាសសម្រាប់អោយគ្រួសារ ញាតិសន្តាន ជួបជុំគ្នាកូនៗ សម្ដែងការដឹងគុណចំពោះឪម៉ែ។
ជនជាតិ តៃ ជនជាតិ នុង តែងតែប្រារព្ធពិធីថ្ងៃពេញបូណ៌មីខែទី ៧ (នៃចន្ទគតិតាមប្រតិទិន វៀតណាម) ក្នុងពីរថ្ងៃ៖ ថ្ងៃទី ១៤ និងថ្ងៃ ទី ១៥ នៃចន្ទគតិ។ ស្ពកសំណែនសែនជីដូនជីតារួមមានសាច់ទានំហ្កាយនិងផ្លែឈើ។ សាច់ទានិងនំហ្កាយជាមុខម្ហូបដែលមិនអាចខ្វះបានក្នុងថ្ងៃពេញ បូណ៌មីខែទី ៧។
ជនជាតិ នុង កាត់ដេរសម្លៀកបំពាក់ដោយផ្ទាល់ដៃអោយអ្នកដែលបានចែកឋាន

តាមរឿងព្រេងនិទាន សត្វទាគឺជាសត្វដ៏ពិសិដ្ឋក្នុងជំនឿខាងព្រលឹងរបស់ជនជាតិ តៃ ជនជាតិ នុង ដោយមានសគុណបានអៀវមាន់គកឆ្លងសមុទ្រនាំសួយសារអាករទៅជូនដល់មឿងទ្រើយ ដើម្បីសូមអោយអាកាសធាតុអំណោយផល រដូវកាលបានផលជាទ្វេ។ 
បី្តប្រពន្ធវ័យកេង្ម មួយគូរែកគ្រឿងសំណែនមកសួរសុខទុក្ខញាតិសន្តានខាងប្រពន្ធកុ្នងថៃ្ងពេញបូណ៌មីខែទី ៧

​ចំណែកនំហ្កាយសម្រាប់សែនវិញ្ញាណក្ខ័ន្ធនៃទាហាន - យុទ្ធជនទ័ពរំដោះ នុងទ្រីកាវ វីរបុរសជនជាតិ តៃ មួយរូបនារជ្ជកាលស្ដេចត្រកូល លី នៅសតវត្សរ៍ទី ១១។
បុកអង្ករធ្វើនំហ្កាយដើម្បីសែនថ្វាយដល់ជីដូនជីតា

សព្វថ្ងៃ ជនជាតិ តៃ ជនជាតិ នុងនៅខេត្ត កាវបាំង ជាពិសេសគឺតាមបណ្តាភូមិនានាដែលជាតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៅរក្សាបានលក្ខណៈល្អប្រពៃនៃវប្បធម៌នេះ រួមចំណែកក្នុងការអភិរក្សបរិយាកាសវប្បធម៌របស់បងប្អូនបណ្តាជនជាតិនៅលើភូមិសាស្ដ្រ៕
ថាញ់ហា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ