Thứ 2, 26/06/2017, 22:27 GMT+7
សម្លៀកបំពាក់អំពីសំបកឈើរបស់ជនជាតិ កឺទូ
13:13, 03/03/2016
អាវធ្វើអំពីសំបកឈើគឺជាសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ កឺទូនៅស្រុក តីយ៉ាង (ខេត្ត ក្វាងណាម)តែងតែបានបងប្អូនពាក់ដើម្បីរាំក្បាច់ ទុងទុង - យ៉ាយ៉ា នាឱកាសបុណ្យទានចូលឆ្នាំដូច ជា៖ ចូលឆ្នាំតេត ពិធីចាក់ក្របី ពីធីអំណរស្រូវថ្មីជាដើម។

តាមប្រសាសន៍ចាស់ភូមិ កឺឡូវប៉្លាវ នៅភូមិ វ៉ង ឃុំ ត្រឺហ៊ី ស្រុក តីយ៉ាង សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ កឺទូ ត្រូវបានធ្វើអំពីសំបកឈើ tr’rang, t’coóng, t’dúir, amướt ឬដើមខ្នុរព្រៃ...។

ជនជាតិ កឺទូ ពាក់អាវអំពីសំបកឈើសមែ្តងឧបករណ៍ភ្លេងប្រពៃណី

ការធ្វើអាវមួយពីសំបកឈើគឺផ្ចិតផ្ចង់ខ្លាំងណាស់។ ដំបូងបង្អស់ បងប្អូន កឺទូ ត្រូវចូលព្រៃ សកសំបក ឈើ។ បងប្អូន កឺទូ មិនកាប់រំលំដើមឈើទាំងមូលទេគឺគ្រាន់តែប្រើផ្គាក់ឆូត ជុំវិញតួដើមដើម្បីសកយកសំបក។ បន្ទាប់មកសំបកឈើត្រូវបានដំអោយសំប៉ែតហើយស្ងោរជាមួយស្លឹកជីរអង្កាមគល់ស្លឹកគ្រៃ មើមរំដេងធ្វើអោយអាវមានក្លិនក្រអូបនិងទប់ស្កាត់សត្វល្អិតទាំងឡាយ។
 
ជនជាតិ កឺទូ ក្នុងសម្លៀកបំពាក់អំពីសំបកឈើសំដែងក្បាច់របាំប្រពៃណី ទុងទុង - យ៉ាយ៉ា

បងប្អូនជនជាតិត្រាំសំបកឈើក្នុងទឹកប្រមាណជា ១០ ថ្ងៃ រួចយកទៅហាលអោយស្ងួតមុនពេលដេរជា អាវ។ អាវអំពីសំបកឈើរបស់ជនជាតិ កឺទូ តែងមានពណ៌លឿងព្រឿងៗ ឬពណ៌លឿងក្រម៉ៅដូច ចំបើង។
សម្លៀកបំពាក់អំពីសំបកឈើរបស់ជនជាតិ កឺទូ នៅស្រុក តីយ៉ាង (ខេត្ត ក្វាងណាម)

តាមធម្មតា អាវមាន.កមូលអត់មានដៃ។ អំបោះសម្រាប់ដេរអាវធ្វើអំពីវល្លិផ្តៅព្រៃ។ មានប្រភេទអាវសម្រាប់ រដូវរងារនិងអាវសម្រាប់រដូវក្តៅ។ ក្រៅពីនោះ នៅមានប្រភេទអាវក្រាស់ដើម្បីទប់ទល់នឹងក្រញាំសត្វសាហាវក៏ដូចជាមុខព្រួញពិសរបស់បដិបក្ខ៕
 
ផឹកស្រាបុណ្យមុនពេលរាំ ទុងទុង - យ៉ាយ៉ា

ហ្វាវ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ