Thứ 7, 18/08/2018, 15:26 GMT+7
ខេត្ត ដាក់ណុង អនុវត្តល្អការងារថែទាំអ្នកមានគុណបំណាច់នឹងបដិវត្តន៍
17:35, 20/02/2018
ឆ្លងកាត់សម័យសង្គ្រាមតស៊ូប្រឆាំងអាណានិគមនិងចក្រពត្តិឈ្លានពានទាំងពីរលើក បងប្អូនបណ្តាជនជាតិដែលរស់នៅលើភូមិសាស្រ្តខេត្ត ដាក់ណុង បានរួមវិភាគទានដ៏ធំធេងក្នុង បុព្វហេតុបដិវត្តន៍។
មកដល់បច្ចុប្បន្ននេះ ទូទាំងខេត្តមានអ្នកមានគុណបំណាច់នឹងបដិវត្តន៍ជាង ១៤.០០០ រូប ក្នុងនោះ មានវីរមាតា វៀតណាម ចំនួន ២៨ រូបយុទ្ធជនពលីមរណៈចំនួនជាង ៩១៣ រូប យុទ្ធជនពិការនិងយុទ្ធជនយុទ្ធនារីដែលកំពុងសម្រាកព្យាបាលចំនួន ១.២៦២ រូប អ្នកមានគុណបំណាច់នឹងបដិវត្តន៍ចំនួន ១០២ រូប។
បណ្តាអតីតយុទ្ធជននៅឃុំ ដាក់ហ្កាន់ស្រុក ដាក់មីល ចែករំលែកបទពិសោធ
ដាំនិងថែទាំដំណាំកាហ្វេ

ទោះបីនៅមានការលំបាកលំបិនក៏ប៉ុន្តែរដ្ឋអំណាចខេត្ត ដាក់ណុង គ្រប់លំដាប់ថ្នាក់បានខិតខំពេញទំហឹងក្នុងការគិតគូរថែទាំដល់ជីវភាពរស់នៅ សម្ភារៈ ស្មារតីរបស់អ្នកមានគុណបំណាច់នឹងបដិវត្តន៍។
 
មកដល់បច្ចុប្បន្ននេះ ខេត្តបានកៀរគរប្រមាណ ២០ ពាន់លានដុងដើម្បីជួសជុលនិងកសាងផ្ទះថ្មីជាង ៧០០ ខ្នង សម្រាប់អ្នកដែលមានគុណបំណាច់នឹងបដិវត្តន៍។ រូបថត៖ ក្តីរីករាយដែលបានទទួលផ្ទះឧបការគុណរបស់អតីតយុទ្ធជន ឡាងថាញ់ល្វៀន នៅឃុំ ណាមស៊ន់ ស្រុក ក្រុងណូ

មកដល់បច្ចុប្បន្ននេះ ខេត្តបានកៀរគរប្រមាណ ២០ ពាន់លានដុងដើម្បីជួសជុលនិងកសាងផ្ទះថ្មីជាង ៧០០ ខ្នងសម្រាប់អ្នកមានគុណបំណាច់នឹងបដិវត្តន៍ គ្រួសារគោលនយោបាយអ្នកមានគុណបំណាច់នឹងបដិវត្តន៍ចំណុះមុខសញ្ញាលំបាកលំបិនទាំងឡាយបានខ្ចីទុនអភិវឌ្ឍសេដ្ឋកិច្ចកូនក្មួយក្នុងស្របាលអាយុទៅរៀនត្រូវបានឧបត្ថម្ភដោយ ឥតគិតថ្លៃឬកាត់បន្ថយ ថ្លៃសិក្សាផ្ដល់សិក្ខូបករណ៍សៀវ ភៅ ១០០% វីរមាតា វៀតណាម ត្រូវបានបីបាច់ថែទាំអស់មួយជីវិតដោយកម្រិត ឧបត្ថម្ភជារៀងរាល់ខែ...។
គណៈកម្មាធិការបក្សខេត្ត ដាក់ណុង បានចាត់តាំងជំនួបបណ្តាអតីតយុទ្ធជន
ដែលចូលរួមក្នុងសម័យសង្គ្រាមតស៊ូប្រឆាំងអាណានិគមឈ្លានពាន
 
អតីតយុទ្ធជន ផានវ៉ាន់បៀន(ខាងឆ្វេង) នៅឃុំ ទ្រឿងស៊ន់ស្រុក ដាក់សុង គឺជាអតីតយុទ្ធជនគំរូមួយក្នុងចំណោមអតីតយុទ្ធជនគំរូធ្វើសេដ្ឋកិច្ចពូកែ


ពង្រីកប្រពៃណី "ផឹកទឹកនឹកប្រភព" នាពេលខាងមុខខេត្តនឹងបន្តចលនាប្រជាជន ទាំងមូលចូលរួមវិភាគទានគាំទ្រមូលនិធិ "តបស្នងសងគុណ" ចាត់តាំងបណ្ដាសកម្មភាពទៅសួរសុខទុក្ខ លើកទឹកចិត្ត ជូនអំណោយ ថែទាំយុទ្ធជនពិការយុទ្ធជន យុទ្ធនារីដែលកំពុងសម្រាកព្យាបាល... រួមចំណែកម្បីឲ្យអ្នកមានគុណបំណាច់នឹងបដិវត្តន៍បានសោយផលគ្រប់គ្រាន់នូវរបបតាមការកំណត់៕

អត្ថបទ៖ ហ៊ឹងធិញ; រូបថត៖ ហ៊ឹងធិញ - ក្រាក់ក្នូល - ឯកសារ

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖