Thứ 2, 21/01/2019, 22:51 GMT+7
ជួយឧបត្ថម្ភ បងប្អូនជនជាតិភាគតិចផ្តើមអាជីព
14:34, 16/10/2018
សំដៅរួមចំណែកអនុវត្តគោលដៅ "គ្មាននរណាត្រូវទុកបន្សល់ចោលនៅខាងក្រោយ" ថ្មីៗនេះ គណៈកម្មាធិការជនជាតិបានសហការជាមួយនឹងធនាគារពិភពលោកចាត់តាំងវេទិកាអភិវឌ្ឍន៍ជនជាតិភាគតិច។
ក្រោមប្រធានបទ "សហការផ្សារភ្ជាប់ជួយឧបត្ថម្ភបងប្អូនជនជាតិភាគតិចផ្តើមអាជីព" វេទិកាផ្តោតទៅលើការវិភាគនូវគោលនយោបាយទាំងឡាយដែលផ្សារភ្ជាប់នឹងការផ្តើមអាជីពរបស់បងប្អូនជនជាតិក្នុងបរិបទរួមរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ លើកឡើងនូវដំណោះស្រាយ ផែនការធ្វើសកម្មភាពមួយចំនួនដើម្បីជម្រុញ លើកទឹកចិត្តនិងជួយឧបត្ថម្ភសហគមន៍ជនជាតិភាគតិចផ្តើមអាជីព។ 
ឧទេស្ទ នាមនូវផលិតផលផើ្តមអាជីពរបស់បងបូ្អនជនជាតិភាគតិច

នៅក្នុងវេទិកាប្រតិភូទាំងឡាយ បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ ១៦ អនុសារណៈ កិច្ចព្រមព្រៀងសហការ។

តាមរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិលោក ដូវ៉ាន់ជៀនតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំបច្ចុប្បន្នមានអត្រាគ្រួសារក្រីក្រ ជាង ២៣,១% (ខ្ពស់ជាង ៣,៣ ដងនៃមធ្យមរួម)។

ដូច្នេះ ហើយ វេទិកាគឺជាឱកាសល្អសម្រាប់អោយប្រតិភូទាំងឡាយចែករំលែក ពិភាក្សា សែង្វរកដំណោះស្រាយផ្សារភ្ជាប់ ជួយឧបត្ថម្ភប្រសើរជាងអោយគោលដៅពងី្រកកមំ្លាងផ្ទៃក្នុង ជម្នះការលំបាកឈានឡើងធ្វើមានរបស់សហគមន៍បណ្តាជនជាតិភាគតិច វៀតណាម...៕
ហ្វាងតឹម - ណាមសឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖