Thứ 3, 26/03/2019, 15:0 GMT+7
កងទ័ពការពារព្រំដែន ខេត្ត កៀនយ៉ាង ការពារយ៉ាងរឹងមាំព្រំសីមាប្រទេសជាតិ
22:03, 03/03/2019
ជាខេត្តមួយនៅតំបន់ តីណាមបូ មានខ្សែបន្ទាត់ព្រំដែនប្រវែង ៥៦,៨ គីឡូម៉ែត្រ ជាប់ជាមួយប្រទេសជាមិត្ត កម្ពុជា មានឆ្នេរសមុទ្រប្រវែងជាង ២០០ គីឡូម៉ែត្រ មានប្រមាណជា ១៤០ កោះតូចធំ ខេត្ត កៀនយ៉ាងមានទីតាំងយុទ្ធសាស្រ្តដ៏សំខាន់គឺជាច្រកទ្វារបើកចេញ ទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដូចជា៖ ថៃ ម៉ាឡេស៊ី កម្ពុជា។ល។
ពង្រីកតួនាទីស្នូលក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំប្រទល់ ប៉ុន្មានឆ្នាំកន្លងទៅ កងទ័ព ការពារព្រំដែនខេត្ត កៀនយ៉ាងមិនទុកឱ្យកើតមានវិវាទលើដែននេសាទសមុទ្រ កំពង់សំចត ការរំលោភបំពានអធិបតេយ្យដែនសមុទ្រ កោះ មិនមានចំណុចក្តៅ ហេតុការណ៍ស្មុគស្មាញនៅតាមព្រំដែន តំបន់ច្រកទ្វារព្រំដែន ស្ថានភាពរត់ពន្ធ គៃបន្លំពាណិជ្ជកម្មត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ល។
យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ហាទៀន លើកដៃគំនាប់
បង្គោលពំ្រដែនជាតិលេខ ៣០៩ សិ្ថតលើភូមិសាស្ត្រទីរួមខេត្ត ហាទៀន
 

ប៉ុស្តិ៍ការពារព្រំដែនទាំងឡាយនៅ កៀនយ៉ាង ថែមទាំងបានចាត់តាំងចលនា ប្រជាជនទាំងមូលចូលរួមការពារអធិបតេយ្យសន្តិសុខព្រំដែនប្រទេសជាតិ បង្កើតរាប់រយក្រុមនាវាកប៉ាល់ កំពង់សំចតសុវត្ថិភាព។ល។
ប៉ុន្មានឆ្នាំកន្លងទៅ កងទ័ពការពារព្រំដែនខេត្ត កៀនយ៉ាងមិនទុកឱ្យកើតមាន វិវាទលើដែននេសាទសមុទ្រ កំពង់សំចត ការរំលោភបំពានលើអធិបតេយ្យ
ដែនសមុទ្រ កោះ
យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ភូមី ដើរល្បាត ការពារព្រំដែនជាតិនៅលើភូមិសាស្ត្រស្រុក យ៉ាងថាញ់
កងទ័ពការពារព្រំដែនខេត្ត កៀនយ៉ាង តែងតែបំពេញល្អភារកិច្ចការពាររឹងមាំព្រំដែនជាតិ រក្សាខ្ជាប់ខ្ជួនសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។​​ កុ្នងរូបថត៖ យុទ្ធជនបុ៉សិ៍្តការពារពំ្រដែន ហ្កាញ់យូ៉វ ដើរល្បាតតំបន់បែក៉ ខាងជើងនៃកោះ ភូក្វឹក

ឆ្លងតាមរយៈនោះ កសាងព្រំដែនសន្តិភាពមិត្តភាព រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម បង្កើនការងារការពារជាតិ - សន្តិសុខលើភូមិសាស្រ្ត៕
ឡេហ៊ុយហាយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ