Thứ 5, 22/08/2019, 0:44 GMT+7
ខិតខំប្រឹងប្រែងដើម្បីក្លាយទៅជាប្រទេសខ្លាំងអំពីសមុទ្រ
17:08, 30/06/2019
កាលពីថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០០៧ គណៈកម្មាធិការមជ្ឈិមបក្ស (អាណត្តិទី ១០) បានអនុម័តឆ្លងនូវសេចក្ដីសម្រេច ចិត្តលេខ ០៩ ស្តីពី "យុទ្ធសាស្ត្រសមុទ្រ វៀតណាម ដល់ឆ្នាំ ២០២០" ជាមួយនឹង ទស្សនវិស័យត្រូវតែធ្វើឲ្យប្រទេស វៀត ណាម ក្លាយទៅជា ប្រទេសខ្លាំងអំពីសមុទ្រ ក្លាយជាប្រទេសអ្នកមានដោយពឹងផ្អែកលើសមុទ្រ ធានាការពាររឹងមាំអធិបតេយ្យ សិទ្ធិអធិបតេយ្យ ជាតិលើដែនសមុទ្រ កោះ រួមចំណែកដ៏សំខាន់ក្នុង បុព្វហេតុឧស្សា ហូបនី កម្ម ទំនើបភាវូបនីយកម្ម ធ្វើឱ្យប្រទេស ជាតិសម្បូររុងរឿង។ 
១០ ឆ្នាំកន្លងទៅ បណ្ដាក្រសួង ផ្នែក ពីមជ្ឈិមដល់មូលដ្ឋានដែល មានភូមិសាស្ត្រ ជាប់សមុទ្របានខិតខំប្រឹងប្រែងអនុវត្ត ជាក់ស្ដែងនូវយុទ្ធសាស្រ្តសមុទ្រទៅក្នុង បណ្ដាកម្មវិធីគម្រោង ហើយសម្រេចបាន លទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន...៕
គិតដល់ដំណាច់ឆ្នាំ២០១៧ទូទាំងប្រទេសមានមណ្ឌលសេដ្ឋកិច្ចប្របសមុទ្រចំនួន១៧ត្រូវបានបង្កើតឡើងដោយមានផ្ទៃដីសរុបជិត៨៤៥.០០០ហិកតាទាក់ទាញទុនវិនិយោគបានប្រមាណ ៧៨,ពាន់លានដុល្លារ។មណ្ឌលសេដ្ឋកិច្ចប្របសមុទ្រទាំងនេះបានរួមវិភាគទានដល់កំណើនសេដ្ឋកិច្ចការនាំចេញចំណូលថវិកាជាតិក៏ដូចជាការដោះស្រាយការងារធ្វើ។ រូបថត៖ យ័ញឡាម
១០ឆ្នាំកន្លងទៅផ្នែកប្រេងឧស្ម័នបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្ទាបស្ទង់រុករកអណ្តូងប្រេងឧស្ម័នថ្មីៗ(រួមទាំងការវិនិយោគទៅលើបណ្តាគម្រោងប្រេងឧស្ម័ននៅក្រៅប្រទេស)និងជំរុញខ្លាំងការវិនិយោគលើបណ្តាអង្គភាពកែច្នៃប្រេងឧស្ម័នទ្រង់ទ្រាយធំ។ រូបថត៖ ថេយ្វៀត
វិស័យសេដ្ឋកិច្ចសមុទ្រមានជំហានអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់តម្លៃបរិមាណផលនៃផ្នែកដឹកជញ្ជូនតាមផ្លូវសមុទ្រសេវាកម្មកំពង់ផែសមុទ្រនិងស្ថាបនានាវាកើនឡើងជាបន្តបន្ទាប់ជាមួយនឹងល្បឿនកំណើនក្នុងដំណាក់កាលឆ្នាំ២០០៧-២០១០គឺ២២%ក្នុង
មួយឆ្នាំដំណាក់កាលឆ្នាំ២០១១-២០១៥គឺ១៣%ក្នុងមួយឆ្នាំ។ រូបថត៖ ង្វៀនលី

វិស័យរុករកនិងកែច្នៃជលផលកើន៥០%  ក្នុងអំឡុង១០ឆ្នាំពី,០៧លានតោនក្នុងឆ្នាំ ២០០៧កើនឡើងដល់,១៩លានតោនក្នុងឆ្នាំ២០១៧។ឧស្សាហកម្មកែច្នៃជលផលរបស់វៀតណាមបច្ចុប្បន្នស្ថិតក្នុងប្រភេទល្អបង្គួរនៅលើពិភពលោកដោយមានសហគ្រាសប្រមាណ៥០០ដែលសម្រេចបានស្តង់ដារនាំចេញទៅបណ្ដាទីផ្សារជប៉ុនអាមេរិក និងសហភាពអឺរ៉ុប។ រូបថត៖ វូស៊ិញ

យោងតាមអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមវិស័យទេសចរណ៍បានរួមវិភាគទានគួរឲ្យស្ងើចសរសើរដល់ខឿនសេដ្ឋកិច្ចវៀតណាម។ចំណូលសរុបដោយផ្ទាល់ពីភ្ញៀវទេសចរនៅឆ្នាំ២០១៧សម្រេចបាន៥១០.៩០០ពាន់លានដុងក្នុងនោះ ផលចំណូលពីទេសចរណ៍នៃខេត្តក្រុងទាំង២៨ដែលស្ថិតនៅប្របសមុទ្រមានប្រមាណ៧០%នៃផលចំណូលសរុប។  រូបថត៖ យុយឃឿង

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ


យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖