Chủ nhật, 18/08/2019, 5:30 GMT+7
ខេត្ត ងេអាន អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ព្រំដែន
08:09, 05/06/2019
ខេត្ត ងេអាន មានឃុំព្រំដែនចំនួន ២៧  មានខ្សែបន្ទាត់ព្រំដែនប្រវែង ៤១៩ គីឡូម៉ែត្រ ជាប់ជាមួយខេត្តទាំង ៣ គឺ៖ បរិគាំជ័យ សៀង ខ្វាង ហ៊ូពាន់ នៃប្រទេស ឡាវ មានច្រកទ្វារព្រំដែន អន្តរជាតិ ណឹមកាន់ ច្រកទ្វារធំ ថាញ់ធុយ ច្រកទ្វារ របៀងបន្ទាប់បន្សំចំនួន ៣ និងច្រកចេញចូល ព្រំដែន ផ្លូវនាំចេញនាំចូលខ្នាតតូចចំនួន ១៥។
ក្នុងប៉ុន្មានឆ្នាំកន្លងមក ខេត្ត ងេអាន បានដាក់ ចេញគោលនយោបាយជាច្រើន សម្រាប់ជម្រុញ ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ព្រំប្រទល់ បង្កលក្ខណៈ ងាយស្រួលសម្រាប់សកម្មភាពផ្តោះប្តូរ លក់ដូរ ទំនិញនិងការធ្វើដំណើរទៅមក របស់ប្រជាជន តំបន់ព្រំដែននៃប្រទេសទាំងពីរ។
មាមីងបងប្អូនតំបន់ព្រំប្រទល់ ងេអាន បានបង្វែរផ្ទៃដីដាំដុះទិន្នផលទាបទៅដាំអំពៅទិន្នផលខ្ពស់ដើម្បីបង្កើនប្រាក់ចំណូល

នៅបណ្តាឃុំតំបន់ព្រំប្រទាល់ ងេអាន បាន ជំរុញខ្លាំងនូវការងារផ្សព្វផ្សាយ ចលនាបងប្អូន ជនជាតិ បង្វែររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម  នាំយកឈើ ពូជសត្វចិញ្ចឹមថ្មីចូលទៅក្នុងការ បង្កបង្កើនផល ពង្រីកទូលំទូលាយទម្រង់រូបភាព សេដ្ឋកិច្ចផ្សេងៗ ដែលមានប្រសិទ្ធភាពដូចជា៖  ដាំខ្ញីនៅក្រោមម្លប់ព្រៃឈើ ដាំផាសិន ត្រឡាច  ប្រពលវប្បកម្មពោត...។
កងទ័ពការពារព្រំដែននៃប៉ុស្តិ៍ ហាញ់យិច ចុះទៅភូមិសាស្ត្រណែនាំបងប្អូនជនជាតិភាគតិចនៅឃុំ ហាញ់យិច ស្រុក ក្វេផុងវិធីចិញ្ចឹមជ្រូកពូជថ្មី
 
ច្រកទ្វារព្រំដែនអន្ដរជាតិ ណឹមកាន់ ស្រុក គីសឺន ត្រូវបានវិនិយោគកសាង បង្កលក្ខណៈងាយស្រួលសម្រាប់មាមីងបងប្អូននៅតំបន់ព្រំប្រទល់ផ្តោះប្តូរទំនិញងាយស្រួលជាមួយ
នឹងប្រទេសជាមិត្ត ឡាវ

ការខិតខំប្រឹងប្រែង ទាំងឡាយរបស់ខេត្ត ងេអាន ក្នុង ការអភិវឌ្ឍ សេដ្ឋកិច្ចតំបន់ព្រំប្រទល់បានជួយ អោយបងប្អូន ជនជាតិរស់នៅតាមឃុំតំបន់ព្រំប្រទល់លំនឹង ជីវភាពរស់នៅស្ងប់ចិត្តច្បាមភូមិ ច្បាមស្រុក  ចូលរួមការពាររឹងមាំអធិប្ប តេយ្យភាព សន្តិសុខ របស់មាតុភូមិ៕
 ហាយទន់ - ភឿងគៀត - វៀតង៉ា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ