Chủ nhật, 19/01/2020, 17:0 GMT+7
ដានស្នាមនៃកងទ័ពការពារព្រំដែនដែលបន្សល់ទុកនៅតំបន់ព្រំប្រទល់ សឺនឡា
19:30, 19/12/2019
ប៉ុន្មានឆ្នាំកន្លងទៅ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត  សឺនឡា បានម្ចាស់ការសហការជាមួយអាជ្ញាធរបណ្ដាឃុំជាប់តាមព្រំដែនចលនាបងប្អូនជនជាតិធ្វើពលកម្មបង្កបង្កើនផល បង្វែររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹមយ៉ាងសកម្មដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ រួមចំណែកកសាងជីវភាពរស់នៅថ្មីនៅតាមបណ្ដាភូមិនៅតំបន់ព្រំដែននៃមាតុភូមិ...។
ពួតដៃគ្នា "ផ្លាស់អាវថ្មី
ខេត្ត សឺនឡា បច្ចុប្បន្នមានប៉ុស្តិ៍ការពារព្រំដែនចំនួន ១០ ត្រូវបានប្រគល់ភារកិច្ចគ្រប់គ្រងនិងការពារសន្តិសុខនយោបាយនៅលើភូមិសាស្ត្រឃុំចំនួន ១៧ ដោយមានខ្សែបន្ទាត់ព្រំដែនប្រវែង ២៥០  គីឡូម៉ែត្រនិងបង្គោលព្រំដែនកំណត់អធិបតេយ្យ​​ជាតិចំនួន ១២៥។ 
កម្មាភិបាលយុទ្ធជនកងទ័ពការពារព្រំដែនសឺនឡា តែងតែច្បាមជាប់នឹងមូលដ្ឋាន កសាងមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនព្រមទាំងការពារតម្រុយបង្គោលសីមានីមួយៗខ្សែបន្ទាត់ព្រំដែននៃមាតុភូមិ

គាំទ្រចលនា "កងទ័ពការពារព្រំដែនរួមកម្លាំងកសាងជនបទថ្មី"  បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត សឺនឡា មានសកម្មភាពជាក់ស្តែងនិងសមស្របផ្សេងៗ  រួមចំណែកធ្វើអោយផ្លាស់ប្តូរជីវភាពរស់នៅនៃក្រុមគ្រួសារបងប្អូនជនជាតិជាច្រើនដែលរស់នៅលើភូមិសាស្រ្ត។
"កម្មាភិបាលយុទ្ធជនកងទ័ពការពារព្រំដែនសឺនឡារួមដំណើរជាមួយនឹងប្រជាជនក្នុងកិច្ចការកសាងជីវភាពរស់នៅថ្មីពង្រឹង"កំពែងទឹកចិត្តប្រជាជន"រឹងមាំតាំងពីនៅនឹងមូលដ្ឋានរួមចំណែកយ៉ាងជាក់ស្តែងក្នុងការរក្សាខ្ជាប់ខ្ជួននយោបាយសណ្ដាប់ធ្នាប់សុវត្ថិ​ភាពសង្គមនៅតំបន់ព្រំប្រទល់"-វរសេនីយ៍ឯកកាវ៉ាន់ឡឹបអគ្គស្នងការ នយោបាយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត សឺនឡា។

នៅតាមផ្លូវឆ្ពោះចូលទៅកាន់ឃុំ មឿងកាយ ស្រុក សុងម៉ា ទោះបីជាអាកាសធាតុមិនអំណោយផលក៏ដោយ ប៉ុន្តែយើងខ្ញុំនៅតែប្រទះឃើញកម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន មឿងកាយ ជាច្រើនរូបកំពុងប្រមែប្រមូលដីថ្មដែលជាផលវិបាកបន្ទាប់ពីភ្លៀងធំៗ ប៉ុន្មានមេធ្លាក់មកជាមួយបងប្អូនជនជាតិ។ 
យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនមឿងកាយជួយសាលាមត្តេយ្យ ហ្វាដាវ  សាងសង់មណ្ឌលលេងកម្សាន្តអោយកូនក្មួយនៃបងប្អូនជនជាតិ

បងស្រី ឡធីមិញ ជនជាតិថៃ នៅភូមិ មឿងកាយ ឃុំ មឿងកាយ កំពុងរវល់ជួសជុលផ្ទះសម្បែងដែលត្រូវ ខូច ខាតធ្ងន់ធ្ងរដោយសារភ្លៀងព្យុះបណ្ដើរ ចែករំលែកជាមួយយើងខ្ញុំបណ្តើរ៖ "ដោយបានបងៗ កងទ័ពការពារ ព្រំដែនជួយជាកម្លាំងកាយ កម្លាំងចិត្ត ទើបគ្រួសារខ្ញុំសង់ផ្ទះឡើងវិញបានឆាប់ជាង។ ជាមួយនឹងផ្ទះថ្មីនេះ គ្រួសារខ្ញុំអាចនឹងស្ងប់ចិត្តជាងក្នុងពេលភ្លៀង ជំនន់មកដល់លើកក្រោយ!"។
កងទ័ពការពារព្រដែនសឺនឡាសម្អាតជួសជុលផ្លូវថ្នល់ដែលត្រូវខូចខាត ជួយអោយបងប្អូនជនជាតិធ្វើដំណើរទៅមកបានងាយស្រួល

មកដល់សាលាមត្តេយ្យ ហ្វាដាវ នៅឃុំ មឿងកាយ យើងខ្ញុំបានស្តាប់នូវដំណើររឿងជាច្រើនទៀតអំពីការជួយឧបត្ថម្ភ ជ្រោមជ្រែងរបស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន  មឿងកាយ។ 

អ្នកគ្រូ ង្វៀនធីស៊ឺវ នាយិកាសាលាបានឱ្យដឹងថាដោយសារភូមិសាស្រ្តជាតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលបានជាមូលដ្ឋានសម្ភារៈរបស់សាលារៀននៅមានការលំបាកលំបិនច្រើន សិស្សសាលាភាគច្រើនជាកូនក្មួយនៃបងប្អូនជនជាតិ។ ដើម្បីអាចនឹងធ្វើសកម្មភាពជាទៀងទាត់ បញ្ជាការដ្ឋានប៉ុស្តិ៍ការពារព្រំដែន មឿងកាយ បានជួយឧបត្ថម្ភដល់សាលារៀនដោយបណ្តាកម្មវិធីជាក់ស្តែងដូចជា៖ "ខាប់អង្ករ  មេត្តាធម៌" រៃអង្គាសប្រាក់ កសាងមណ្ឌលលេងកម្សាន្ត។ល។
យុទ្ធជនពេទ្យយោធាតែងតែចុះភូមិឋានពិនិត្យ ព្យាបាលជំងឺ ផ្តល់និងចែកចាយថ្នាំដោយឥតគិតថ្លៃជូនបងប្អូនជនជាតិ

នៅឃុំ ជៀងឃឿង ស្រុក សុងម៉ា ឃុំតំបន់ព្រំប្រទល់ដំបូងបង្អស់របស់ខេត្ត សឺនឡា សម្រេចបានស្តង់ដារជនបទថ្មីនៅឆ្នាំ ២០១៧ យើងខ្ញុំឃើញដោយផ្ទាល់ភ្នែកនូវចម្ការឈើបៃតងទាំងឡាយស្រស់ល្អបណ្តាផ្លូវបេតុងលាតសន្ធឹងវែងអន្លាយ...។ 

ជីវភាពរស់នៅរបស់បងប្អូនបណ្តាជនជាតិនៅទីនេះបានផ្លាស់ប្តូរយ៉ាងពិតប្រាកដ ក្នុងនោះ  មានការពួតដៃរួមកម្លាំងកាយចិត្តនៃយុទ្ធជនការពារព្រំដែនទាំងឡាយនៅលើភូមិសាស្រ្ត។ 

លោក ក្វាងវ៉ាន់យើយ ប្រធានភូមិ ជៀងឃឿងផ្ដល់មតិ៖ "ដំណើរការកសាងជនបទថ្មីរបស់ភូមិបានកងទ័ពការពារព្រំដែនជួយឧបត្ថម្ភយ៉ាងច្រើនជាពិសេសគឺសំណង់ផ្លូវបេតុងក្នុងភូមិប្រវែង ២,៥ គីឡូម៉ែត្រ"។
កងទ័ពការពារព្រំដែនសឺនឡាគិតគូរពេលបាយអោយប្អូនៗសិស្សសាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃ មឿងកាយ

កម្លាំងខ្លាំងក្លានៃកងទ័ពនិងប្រជាជនតំបន់ព្រំប្រទល់ 
រយៈពេលកន្លងទៅប៉ុស្តិ៍ការពារព្រំដែនទាំងឡាយក្នុងខេត្ត សឺនឡា បានចាត់កម្មាភិបាល យុទ្ធជនជាច្រើនទៅកាន់មូលដ្ឋានដើម្បីជួយប្រជាជនរួមជាមួយប្រជាជនធ្វើពលកម្មបង្កបង្កើនផល។ 

យុទ្ធជនទាំងឡាយចូលរួមជួសជុលផ្លូវគមនាគមន៍ជនបទប្រវែង ១១៨,៦ គីឡូម៉ែត្រ ព្រែក  ប្រឡាយធារាសាស្រ្តប្រវែង ១០៦,៣ គីឡូម៉ែត្រព្រមទាំងថែទាំបន្លែបង្ការ ៤៣ ហិកតា ឧបត្ថម្ភទុនផលិតកម្មជូន ៥៤០ ក្រុមគ្រួសារក្រីក្រ។ល។  
កម្មាភិបាលយុទ្ធជនប៉ុស្តិ៍ការពារព្រំដែនមឿងកាយចាត់តាំងប្រជុំការងារ ក្តាប់ស្ថានការណ៍មូលដ្ឋានផ្តើមពីនោះអាចនឹងជួយបងប្អូនជនជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចឈានឡើងចាកផុតពីភាពក្រីក្រ

ឆ្លងតាមរយៈកម្មវិធីសុខាភិបាលប្រជាយោធាសហការកងទ័ពការពារព្រំដែនបានជួយឧបត្ថម្ភដល់ស្ថានីយ៍សុខភាពទាំងឡាយនៅតាមឃុំ  តំបន់ព្រំប្រទល់ជាច្រើនកសាងចម្ការរុក្ខជាតិ  ឱសថ ៧ កន្លែង ចាត់តាំងពិនិត្យ ព្យាបាលជំងឺជូនប្រជាជនជិត ៦.០០០ លើកនាក់។

ជាពិសេស កងទ័ពការពារព្រំដែន សឺនឡា  ថែមទាំងបង្កើតគណៈកម្មការបញ្ជាដឹកនាំអនុវត្តទម្រង់រូបភាពជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច - វប្បធម៌ - សង្គមនៅតំបន់ព្រំដែនជួយប្រជាជនអនុវត្តទម្រង់រូបភាពសេដ្ឋកិច្ចថ្មីទាំងឡាយដូចជា៖ "ដាំដំណាំហូបផ្លែនៅលើដីចោត" "ដាំដើមផាសិន" "ចិញ្ចឹមត្រីពូជ ទាពូជ"។ល។ 
កងទ័ពការពារព្រំដែនសឺនឡាបង្រៀនភាសា វៀតណាម អោយកូនក្មួយនៃបងប្អូនជនជាតិ

មានកម្មវិធីជាច្រើនដែនប្រកបដោយលក្ខណៈសង្គមខ្ពស់ក៏បានកងទ័ពការពារព្រំដែន សឺនឡា សហការជាមួយបណ្តាស្ថាប័នអង្គការមហាជនដំណើរការយ៉ាងជាក់ស្តែងនិងមានប្រសិទ្ធភាពដូចជា៖ "ស្រស់ស្រូបព្រលព្រឹកសម្រប់ប្អូនៗ" "ទ្រជំហានប្អូនៗ  ទៅសាលា" "ខាប់អង្ករមេត្តាធម៌"...។ 

កម្មាភិបាល យុទ្ធជនក្នុងខេត្តនៅថែមទាំងទទួលឧបត្ថម្ភអោយសិស្សសាលា ៥៤ នាក់ដែលមានជីវភាពរស់នៅលំបាកលំបិនដោយមានកម្រិតឧបត្ថម្ភ ៥០០.០០០  ដុងក្នុងមួយខែក្មួយម្នាក់ៗ។
តាមរយៈបណ្ដាពេលចលនាឃោសនារបស់កងទ័ពការពារព្រំដែនសឺនឡាមាមីងបងប្អូនជនជាតិបានយល់ច្បាស់ពី គោលការណ៍គោលនយោបាយរបស់បក្សនិងរដ្ឋ

ជាមួយនឹងរាល់ទង្វើដ៏ជាក់ស្តែង ការពួតដៃរួមកម្លាំងកាយចិត្តរបស់កម្មាភិបាល យុទ្ធជនការពារព្រំដែនបានជួយអោយមុខមាត់ជនបទតំបន់ព្រំប្រទល់ សឺនឡា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រែមុខមាត់ថ្មី។ ជីវភាពរស់នៅរបស់បងប្អូបណ្តាជនជាតិនៅ សឺនឡា កាន់តែមានស្ថិរភាពនិងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។  បងប្អូនជនជាតិឥឡូវនេះបានស្ងប់ចិត្តច្បាមភូមិបង្កបង្កើនផល ចូលរួមជាមួយកងទ័ពការពារព្រំដែនរក្សាខ្ជាប់ខ្ជួនអធិប្បតេយ្យ សន្តិសុខ  ព្រំដែនជាតិ៕
ហ្វាងតឹម - ណាមសឿង - ហ៊ឺវក្វៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖