Thứ 6, 19/07/2019, 13:22 GMT+7
នាំពន្លឺមកដល់តំបន់ព្រំដែន
09:58, 29/04/2019
ផ្លូវបេតុងអន្តរភូមិនៅ សាសៀ សង្កាត់ មីឌឹក ទីក្រុង ហាទៀន (ខេត្ត គៀនយ៉ាង) ចំណុះក្រុមប្រជាជនស្វ័យគ្រប់គ្រងលេខ ១០ ទើបតែមុននេះមិនយូរប៉ុន្មានទីនេះនាពេលយប់គឺពុំមាននរណាហ៊ានទៅមកទេឥឡូវមានចង្កៀងភ្លឺចិញ្ចាច។ នេះគឺជាលទ្ធផលនៃទម្រង់រូបភាពអុជបំភ្លឺផ្លូវព្រំដែនដែលអនុវត្តដោយកម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ ហាទៀន។
វរសេនីយត្រី យ័ញតឹម អនុប្រធាននយោបាយប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ ហាទៀន ចែក រំលែកថា ខ្សែផ្លូវនេះពីមុនគឺជាភ្លឺស្រែ មានច្រើនកន្លែងត្រូវបាក់ស្រុក ងាយនឹងកើតមានគ្រោះថ្នាក់នៅពេលយប់។ 
យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិហាទៀនដាក់អំពូលភ្លើងបំភ្លឺផ្លូវ

ដោយសារជាភូមិសាស្ត្រដែលមានភាគច្រើនជាបងប្អូនជនជាតិ ខ្មែរ សេដ្ឋកិច្ចនៅជួបការលំបាកទើបប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ ហាទៀន បានម្ចាស់ការដកយកពីសន្និធិរបស់អង្គភាពចំនួន ៦០ លានដុងដើម្បីទិញបង្គោលភ្លើង  អំពូលភ្លើង ទម្រអំពូលភ្លើង... ដើម្បីអុជបំភ្លឺខ្សែផ្លូវប្រវែង ១.១០០ ម៉ែត្រ។ 
កំណាត់ផ្លូវព្រំដែនបានអុជបំភ្លឺមានប្រវែ១.១០០ម៉ែត្រ។ អំឡុងពេលអុជបំភ្លឺគឺជាប់រហូតពីម៉ោង ១៨និង៣០នាទីថ្ងៃមុនដល់ម៉ោង ព្រឹកថ្ងៃបន្ទាប់
ពេលខាងមុខនេះ ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ ហាទៀន នឹងបន្តការ កៀរគររាល់ប្រភពធនធានដើម្បីអនុវត្តបន្ថែមទម្រង់រូបភាពអុជបំភ្លឺនៅតំបន់ព្រំដែនជាច្រើនទៀត

វិធានការចំណាយថវិកាសងថ្លៃភ្លើងប្រើប្រាស់រៀងរាល់ខែក៏បានប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ  ហាទៀន ផ្ដោះប្ដូរឯកភាពនឹងគណៈកម្មការគ្រប់គ្រងសំណង់ទីក្រុង ហាទៀន  រួចរាល់។ ទម្រង់រូបភាពអុជបំភ្លឺផ្លូវព្រំដែននៅភូមិ សាសៀ គឺជាទម្រង់រូបភាពសាកល្បងរបស់ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ ហាទៀន។ ក្រោយការពិនិត្យទទួលស្គាល់ពីគុណភាព ទម្រង់រូបភាពត្រូវបានអាជ្ញាធរមូលដ្ឋាន បងប្អូនជនជាតិ ខ្មែរ ក្នុងតំបន់ស្វាគមន៍និងគំទ្រ។ ពេលខាងមុខនេះ ប៉ុស្តិ៍ការពារព្រំដែន ច្រកទ្វារអន្តរជាតិ ហាទៀន បន្តការកៀរគររាល់ប្រភពធនធានដើម្បីអនុវត្តបន្ថែមទម្រង់រូបភាពអុជបំភ្លឺនៅតំបន់ព្រំដែនជាច្រើនទៀត៕
វៀតហុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ