Chủ nhật, 19/01/2020, 18:36 GMT+7
“ព្រំដែនក្នុងដួងចិត្តប្រជាជន” នៅតំបន់ចុងប៉ូចនៃប៉ែកខាងលិចរបស់មាតុភូមិ
20:10, 25/12/2019
ឈរជើងលើភូមិសាស្ត្រជាចំណុចគោលដៅ យុទ្ធសាស្ត្រចំណុះតំបន់ព្រំដែនប៉ែកខាងលិចនៃមា តុភូមិ បណ្តាប៉ុស្តិ៍ការពារព្រំដែន៖ ឡែងស៊ូស៊ីន មឿងញ៉ែ អាប៉ាចាយ ចំណុះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ឌៀនបៀន មានភារកិច្ចគ្រប់គ្រងភូមិសាស្ត្រឃុំព្រំដែន ២ គឺ៖ ឡែងស៊ូស៊ីន និងជុងចាយ ស្រុក មឿងញ៉ែ (ខេត្ត ដៀនបៀន)។
ជាកងកម្លាំងស្នូល ទទួលបន្ទុកជំនាញក្នុងការអនុវត្តភារកិច្ច ការពារអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែន ជាមួយនឹងទិសស្លោក "ប៉ុស្តិ៍ការពារព្រំដែនជាផ្ទះ ព្រំដែនជាមាតុភូមិ បងប្អូនបណ្ដាជនជាតិគឺជាសាច់ញាតិ" ក្នុងប៉ុន្មានឆ្នាំកន្លងទៅ កម្មាភិបាលយុទ្ធជននៅតាមប៉ុស្តិ៍ការពារព្រំដែនទាំងឡាយបានយល់ជ្រាប យ៉ាងច្បាស់និងអនុវត្តល្អ "៤ រួមគ្នា" (ហូបរួម រស់នៅរួម ធ្វើការរួម និយាយភាសាជនជាតិរួម) ជាមួយនឹងបងប្អូនជនជាតិ។ 
យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ឡែងស៊ូស៊ីន ក្នុងដំណើរយាមល្បាតតាមខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន

យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ឡែងស៊ូស៊ីន ថែទាំបន្លែក្នុងអង្គភាព
 
ស្ថានីយសុខាភិបាលប្រជាយោធានៃប៉ុស្តិ៍ការពារព្រំដែន អាប៉ាចាយ ពិនិត្យជំងឺ
និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់បងប្អូនជនជាតិ ហាញី

អាស្រ័យហេតុនោះ តំបន់ចុងប៉ូចនាប៉ែកខាងលិចនៃមាតុភូមិបានផ្លាស់ប្តូរគួរអោយកត់សម្គាល់៖ សេដ្ឋកិច្ច - សង្គមរីកចម្រើន ចរាចរណ៍ងាយស្រួល ជីវភាពរស់នៅរបស់បងប្អូនជនជាតិកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ គ្រោះកាប់បំផ្លាញព្រៃឈើមិនមានកើតឡើងទៀតឡើយ សន្តិសុខព្រំដែនដីគោក អធិបតេយ្យភាពទឹកដីតែងតែបានរក្សាខ្ជាប់ខ្ជួនជានិច្ច៕
អត្ថបទនិងរូបថត៖ ស៊ន់ទៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖