Chủ nhật, 15/09/2019, 17:17 GMT+7
លើកតម្កើង​អត្តសញ្ញាណ​វប្បធម៌​បណ្តាជន​ជាតិ​នៅ​តំបន់​ព្រំដែន​ ​វៀតណាម​ ​-​ ​ឡាវ
10:53, 19/08/2019
កន្លងទៅថ្មីៗនេះ នៅស្រុក អាលឿយ (ខេត្ត ធឿធៀន - ហ្វេ) ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានសហការនឹងគណៈកម្មាធិការប្រជាជនខេត្ត ធឿធៀន - ហ្វេ ចាត់តាំងទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍បណ្តាជនជាតិភាគតិចនៃបណ្តាខេត្តជាប់ព្រំដែន វៀតណាម - ឡាវ តំបន់ភូមិភាគកណ្តាល តំបន់ខ្ពង់រាប តីង្វៀន ឆ្នាំ ២០១៩ ក្រោមប្រធានបទ "សាមគ្គីភាព មិត្តភាពនិងអភិវឌ្ឍន៍"។
សម្តែង​ឡើងវិញ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ជនជាតិ​ ​ប៉ាកូ​ ​នៅ​ស្រុក​ ​អា​លឿយ​ ​(​ខេត្ត​ ​ធឿ​ធៀន​ ​-​ ​ហ្វេ​)​
 
ទិវាបុណ្យទាក់ទាញការចូលរួមពីសំណាក់សិប្បករសិប្បការិនី សិល្បករសិល្បការិនី អ្នកសម្តែង កីឡាករកីឡាការិនីមហាជនជាង ៥០០ រូបដែលជាបងប្អូនបណ្តាជនជាតិចំណុះ ៥ ខេត្តតំបន់់ព្រំដែនរបស់ វៀតណាម (ធឿធៀន - ហ្វេ ក្វាងទ្រី ក្វាងណាម ក្វាងង៉ាយ កនទុម) និង ៤ ខេត្តនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ៖ អត្តាពឺ (Attapeu) សេកុង (Xekong) សាវណ្ណាខេត្ត (Savannakhet) សាឡាវ៉ាន់ (Salavan)។ ទិវាបុណ្យរួមមានសកម្មភាពដ៏សំបូរបែបជាច្រើនដូចជា៖ ដាក់តាំងបង្ហាញ ឧទ្ទេសនាម ផ្សព្វផ្សាយផលិតផល វប្បធម៌និងទេសចរណ៍ របស់បណ្ដាមូលដ្ឋាន សមោសរសិល្បៈមហាជន បង្ហាញសម្លៀកបំពាក់ជនជាតិ ត្បាញសំពត់សង្កិម បណ្តាសកម្មភាពហាត់ប្រាណ - កីឡា ប្រពៃណីជនជាតិ...។
សម្ដែង​បង្ហាញ​សម្លៀកបំពាក់​សំពត់​សង្កិម​ ​ហ្សែង​ ​របស់​បងប្អូន​ជនជាតិ​ស្រុក​ ​អា​លឿយ​  ​(ខេត្ត​ ​ធឿ​ធៀន​ ​-​ ​ហ្វេ​)​

សម្តែង​បង្ហាញ​ការ​ស្រាវ​សរសៃអំបោះ​ ​ត្បាញសំពត់​សង្កិម​របស់​ជនជាតិ​ ​ហ្សែ​ទ្រៀ​ង​ ​(​ខេត្ត​ ​កន​ទុម​)​

ទិវា​បុណ្យ​បាន​រួមចំណែក​ផ្សព្វផ្សាយ​ពី​សក្ដានុភាព​ ​ប្រៀប​ខ្លាំង​ខាង​វប្បធម៌​ ​កីឡា​ ​ទេសចរណ៍​និង​បេតិកភណ្ឌ​វប្បធម៌​បណ្តា​ជនជាតិ​ក្នុង​ដំណើរ​នៃ​កិច្ច​ផ្លាស់​ប្តូរ​ថ្មី​ ​ដំណើរ​សមាហរណកម្ម​និង​អភិវឌ្ឍន៍​ ​ទន្ទឹម​ ​នឹង​នោះ​លើកតម្កើង​អត្តសញ្ញាណ​វប្បធម៌​បណ្តាជន​ជាតិ​នៅ​តំបន់​ព្រំដែន​ ​វៀតណាម​ ​-​ ​ឡាវ​៕​
​ហូ​កូវ​ ​-​ ​ទឿង​វី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ