Chủ nhật, 29/03/2020, 0:48 GMT+7
"វៀតណាម - សម្លឹងមើលពីសមុទ្រ"
10:20, 05/02/2020
"វៀតណាម - សម្លឹងមើលពីសមុទ្រ" ជាឈ្មោះពិធីតាំងពិព័រណ៍រូបថតបានចាត់តាំងដោយស្ថាប័នទីភ្នាក់ងារព័ត៌មាន វៀតណាម ជាមួយស្នាដៃវណ្ណកម្មជាង ១០០ ផ្ទាំងត្រូវបានជ្រើសសម្រិតសម្រាំងពីរូបថតរាប់ពាន់សន្លឹក លើកដំបូងបានចាត់តាំងនៅទីក្រុង ហូជីមិញ នាដំណាច់ឆ្នាំ ២០១៩ ។ 
ស្នាដៃទាំងឡាយដែលដាក់តាំងនៅ ពិព័រណ៍គឺជាខណៈវេលាដ៏ស្អាតជាមួយជ្រុងនៃកាមេរ៉ាដ៏រស់រវើក បង្ហាញពីភាពពិតប្រាកដ ពីការប្រជុំជីវភាពប្រចាំថ្ងៃរបស់កម្មាភិបាល យុទ្ធជនជើងទឹកទាំងឡាយ ពីសក្តានុពលទេសចរណ៍ សេដ្ឋកិច្ចកោះសមុទ្រ សម្រស់កោះសមុទ្រ...។
ពុះជ្រែករលក
 
ស្នាមញញឹមរបស់យុទ្ធជននៅផ្ទះរន្ទា

យោងតាមលោក ង្វៀនឌឹកលើយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនាយកនៃទីភ្នាក់ងារព័ត៌មាន វៀតណាម ពិធីតាំងពិព័រណ៍រូបថត "វៀតណាម - សម្លឹងមើលពីសមុទ្រ" បង្ហាញពីមនោសញ្ចេតនានិងភារកិច្ចរបស់បណ្តាអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មាន វៀតណាម រួមជាមួយនឹងកម្មាភិបាល វិស្វករ កម្មករ Vietsovpetro រំឮកគុណចំពោះអ្នកទាំងឡាយដែលបូជាជីវិតដើម្បីអធិបតេយ្យដែនកោះសមុទ្រ អ្នកទាំងឡាយដែលទាំងយប់ទាំងថ្ងៃរក្សាជំហររឹងប៉ឹងនៅជួរមុខដែលជាទីតែងរងនូវកម្លាំងរលកកម្លាំងខ្យល់បោកបក់ឥតស្រាក ដើម្បីបុព្វហេតុកសាង អភិវឌ្ឍការពារដែនសមុទ្រកោះដ៏ពិសិដ្ឋនៃមាតុភូមិ។
រាត្រីនៅអណ្តូងប្រេង បាច់ហូ

កោះ ស៊ើនកា

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០២០ កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមឧទ្ទេសនាមស្នាដៃគំរូៗ មួយចំនួន ពីការតាំងពិព័រណ៍រូបថតដ៏ពិសេសនេះរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម៕
ប៊ឹងបៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖