Thứ 2, 06/04/2020, 12:14 GMT+7
សុងដុក ដ៏អ៊ូអរ
17:31, 03/12/2019
ស្ថិតនៅលើប៉ូលនៃច្រករបៀងសេដ្ឋកិច្ចទីក្រុងប្របមាត់សមុទ្រខាងលិច ទីរួមស្រុក សុងដុក ចំណុះស្រុក ត្រឹនវ៉ាន់ធើយ (ខេត្ត កាម៉ៅ) មានទីតាំងដ៏មានសារសំខាន់ គឺច្រកទ្វារចរាចរណ៍ផ្លូវទឹកនៃប្រទេសជាតិហូរចាក់ចេញទៅសមុទ្រខាងលិចនិងឈូងសមុទ្រ ថៃ។
ជាពាមសមុទ្រដ៏មមាញឹកនិងផុលផុស ផ្នែកឧស្សាហកម្មទាញយកផលនេសាទត្រីនិងកែច្នៃជលផលនៃ សុងដុក បច្ចុប្បន្នកំពុងនាំមុខដែននេសាទទាំងឡាយនៅសមុទ្រខាងលិច។ ទីរួមស្រុកមានកងនាវាចូលរួមសកម្មភាពទាញយកជលផលកុះករបំផុតនៅតំបន់វាលទំនាបទន្លេ គឺវឡុង ដោយមាននាវាជាង ១.៤០០ គ្រឿង។ 
សុងដុក គឺជាទីក្រុងកំពង់ផែមួយក្នុងចំណោមទីក្រុងកំពង់ផែទាំងឡាយដែលមាន
កងនាវានិងទ្រង់ទ្រាយនេសាទជលផលធំជាងគេបំផុតក្នុងទូទាំងប្រទេស

ក្នុងឆ្នាំ ២០១៨ បរិមាណផលសរុបនៃការទាញយកនិងវារីវប្បកម្មរបស់ សុងដុក សម្រេចបានជិត ១៣០.០០០ តោន ស្មើនឹង ១០៤% នៃផែនការ។ ដោយឡែកក្នុងឆមាសទី ១ នៃឆ្នាំ ២០១៩ បរិមាណផលសរុបនៃការទាញយកនិងវារីវប្បកម្មសម្រេចបានជាង ៦៧.១០០ តោន កើនឡើង ៤.៥៤៣ តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

 
ដោយឆ្លៀតប្រើប្រាស់អោយអស់នូវឧត្តមភាពនៃទីក្រុងកំពង់ផែដ៏ធំមួយ សុងដុក បាននិងកំពុងអភិវឌ្ឍន៍សេវាកម្មព័ស្តុភាររបរនេសាទត្រីដូចជា៖ ជួសជុលកប៉ាល់
ត្បាញ-ប៉ះសំណាញ់កែច្នៃគ្រឿងសមុទ្រក្រៀម...

ទន្ទឹមនឹងនោះ ទីរួមស្រុក សុងដុក ថែមទាំងស្ថិតនៅលើខ្សែអេកូទេសចរណ៍ប្របមាត់សមុទ្រដោយមានព្រៃរនាមទឹកប្រៃ មានទេសភាពធម្មជាតិដ៏ស្រស់បំព្រងនិងសម្បូរបែប ប្រកបដោយលក្ខណៈពិសេសដាច់ដោយឡែកនៃតំបន់ដូចជា៖ កោះ ហនជូយ កោះ ហនដាបាក...។
 
នាពេលអនាគតដ៏ខ្លីខាងមុខនេះ សុងដុក នឹងក្លាយទៅជាទីក្រុងនៃមជ្ឈមណ្ឌលឧស្សាហកម្មនៅតំបន់ឧបទ្វីប កាម៉ៅ មជ្ឈមណ្ឌលសេដ្ឋកិច្ចពហុមុខងារចម្រុះនាប៉ែកខាងលិចនៃតំបន់ភាគខាងលិចនៃភូមិភាគខាងត្បូងឬហៅថា តីណាមបូ៕
 
អត្ថបទ៖ គីមហា - រូបថត៖ ហ្វិញឡឹម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖