មកទល់បច្ចុប្បន្ននេះ ស្រុកបានលើកគម្រោងប្លង់មេតំបន់ឆ្នេរ កន្លែងនេសាទទំហំ ២៨៥ ហិកតា មានទូកកប៉ាល់ជាង ៤០០ គ្រឿងរុករកទាញយកផលនៅលំហសមុទ្រខាងក្រៅនិងប្រប មាត់សមុទ្រ។
 |
រដូវខ្ញែសមុទ្រនៅដែនសមុទ្រស្រុក កូតូ អូសបន្លាយប្រហែល ៣ ខែ នាំមកនូវប្រភពចំណូលដល់ពលករនៅបណ្តារោងសិប្បកម្មកែច្នៃពី ១០ ដល់ ២០ លានដុងក្នុងមនុស្សម្នាក់
|
 |
វេចខ្ចប់គ្រឿងសមុទ្របន្ទាប់ពីកែច្នៃរួចនៅស្រុក កូតូ |
ដើម្បីធ្វើទំនើបកម្មផ្នែកជលផល កូតូ បានអនុវត្តល្អអនុក្រឹត្យលេខ ៦៧/២០១៤/NĐ -CP របស់រដ្ឋាភិបាលស្តីពីគោលនយោបាយអភិវឌ្ឍន៍ជលផលមួយចំនួន។ យោងតាមនោះ ប្រជាជននៅពេលស្ថាបនាកប៉ាល់សេវា កម្មព័ស្តុភារថ្មីដែលសំបកពាសដោយដែកថែបសម្រាប់នេសាទជលផលនៅដែនលំហសមុទ្រខាងក្រៅនឹងបាន ជួយឧបត្ថម្ភប្រាក់កម្ចីច្រើនបំផុត ៩៥ % នៃតម្លៃសរុបនៃការវិនិយោគស្ថាបនាកប៉ាល់ថ្មីជាមួយអត្រាការប្រាក់ ៧ % ក្នុងមួយឆ្នាំ។
 |
ទឹកត្រីត្រូវបានច្នៃចេញពីត្រីដែលនេសាទបានពីដែនសមុទ្រ កូតូ បានក្លាយទៅជា ពាណិជ្ជសញ្ញាមានកិត្យានុភាពនិងមានគុណភាពខ្ពស់
|
 |
ជលផលត្រូវបានដឹកជញ្ជូនពីទូកកប៉ាល់អ្នកនេសាទយកទៅកាន់បណ្តាចំណុច ប្រមូលទិញ កែច្នៃនៅស្រុកកោះ កូតូ
|
ពីឥឡូវដល់ឆ្នាំ ២០២០ កូតូ ខិតខំប្រឹងប្រែងអភិវឌ្ឍផ្នែកជលផល លើគ្រប់ជ្រុងជ្រោយតាម ទិសដៅផលិត កម្មទំនិញ គួបផ្សំនឹងកិច្ចការពារប្រភពធនធានជលផលនិងបរិស្ថានអេកូឡូស៊ី រក្សាបានបរិមាណផលសរុបនៃការរុករកទាញ យកផលពី ៨.០០០ - ១០.០០០ តោនក្នុងមួយឆ្នាំ មួយឆ្នាំៗ តម្លៃបន្ថែមសម្រេចបានពី ១៦០ - ១៧០ ពាន់លានដុង ល្បឿនកំណើនជាមធ្យមសម្រេចបានពី ១២ ដល់ ១៣ % ក្នុងមួយឆ្នាំ៕
ទ្រុងង្វៀន