Chủ nhật, 19/01/2020, 16:43 GMT+7
ឡាយចូវ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនៅតំបន់ព្រំដែន
16:56, 17/12/2019
ឡាយចូវ ជាខេត្តតំបន់ភ្នំលំបាកលំបិន ប្រជាជនភាគច្រើនជាបងប្អូនជនជាតិភាគតិច។ ដើម្បីជួយអោយបងប្អូនជនជាតិកែលម្អជីវភាព រស់នៅ ខេត្តបានដំណើរការនូវកម្មវិធី គោលនយោបាយឧបត្ថម្ភផលិតកម្មជាច្រើន អោយខ្ចីទុនអាទិភាព ជាពិសេសគឺនៅបណ្តាស្រុក តំបន់ព្រំដែន។
ក្រោយអំឡុងកាលជាច្រើនឆ្នាំអនុវត្តកម្មវិធីអោយខ្ចីទុនចំពោះ ក្រុមគ្រួសារក្រីក្រ មានគ្រួសារបងប្អូនជនជាតិភាគតិច ២៨.០០០ ក្រុម នៅលើភូមិសាស្រ្តស្រុក មឿងតែ បានខ្ចីទុនរាប់រយពាន់លានដុងដើម្បី អភិវឌ្ឍផលិតកម្ម ជីវភាពរស់នៅស្ថិរភាពជាងមុនយ៉ាងច្រើន។
គ្រួសារលោក ម៉ួវ៉ាថាវ នៅភូមិ ហាយហូ ឃុំ តាង៉ាវ ស្រុក ស៊ិនហូ ខ្ចីទុនចិញ្ចឹមក្របី ពពែ
មានការងារធ្វើបន្ថែមប្រាក់ចំណូលបានកែលម្អឡើងជាជំហានៗ

តួយ៉ាង ដូចជាក្រុមគ្រួសារបងស្រី ឡលី.ស បងស្រី ពើហ៊ូពឺ នៅឃុំ តាបា គ្រួសារ លោក ឡអ៊ីវ៉ាន នៅភូមិ ណឹមគុម ឃុំ ប៊ឹមនឿ ...។ 
បានខ្ចីទុនអាទិភាពនៃកម្មវិធីជួយឧបត្ថម្ភក្រុមគ្រួសារផលិតធ្វើ
អាជីវកម្មនៅតំបន់លំបាកលំបិន គ្រួសារបងស្រី វូធីហ្គឹម នៅឃុំ
ចាន់នឿស្រុក ស៊ីនហូ បានវិនិយោគទិញម៉ាស៊ីនកិនចំណីសត្វ
ចិញ្ចឹមជ្រូកប្រកបរបរបន្ទាប់បន្សំផ្តល់ប្រាក់ចំណូលដោយសិ្ថរភាព

ក៏ដោយសារតែបណ្ដាគោលនយោបាយជួយឧបត្ថម្ភបានជាជីវភាពរស់នៅរបស់គ្រួសារ បងប្អូនជនជាតិជាច្រើននៅស្រុកព្រំដែន ស៊ីនហូ បានផ្លាស់ប្តូរគួរអោយ កត់សម្គាល់។ 
គ្រួសារបងស្រី ឡធីធីម ជនជាតិ ថៃ នៅឃុំ ចាន់នឿ ស្រុក ស៊ិនហូ
បានខ្ចីទុនអាទិភាពកែលម្អចម្ការនៅលើកូនភ្នំដាំបន្លែ

នោះគឺគ្រួសារបងស្រី វូធីហ្គឹម ក្រុមគ្រួសារអ្នកស្រី ឡធី ធីម នៅឃុំ ចាន់នឿ ឬក្រុមគ្រួសារលោក ម៉ួវ៉ាថា វ នៅឃុំ តាង៉ាវ ...។
គ្រួសារបងស្រី ពើហ៊ូពឺ ជនជាតិ ឡាហ៊ូ នៅឃុំ តាបា ស្រុក មឿងតែ បានខ្ចីទុនចំនួន ៨ លានដុងដើម្បីវិនិយោគចិញ្ចឹមជ្រូក គោបន្តពូជជីវភាពរស់នៅមា នលំនឹងជាងមុន

ជីវភាពរស់នៅខាងសម្ភារៈ ស្មារតីត្រូវបានកែលម្អបានរួមចំណែក ក្នុងការពង្រឹង បង្កើនសាមគ្គីភាពរវាងបណ្តាបងប្អូនជនជាតិ រក្សា២០១៩ខ្ជាប់ខ្ជួនសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅលើ ភូមិសាស្រ្តខេត្ត ឡាយចូវ៕
ត្រឹនវៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖