Chủ nhật, 29/03/2020, 8:54 GMT+7
ក្លាយជាអ្នកមានពីទម្រង់រូបភាពដាំត្របែកលើដីជ្រាបជាតិជូរ
10:14, 22/03/2020
អាស្រ័យដោយឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាកហើយចេះអនុវត្តវិទ្យាសាស្រ្ត - បច្ចេកទេសក្នុងផលិតកម្ម បង ហ្វ៊ិញវៀតទ្រុង នៅភូមិ ឡុងហ្វា ឃុំ តឹនឡុង ទីរួមខេត្ត ង៉ាណាំ (ខេត្ត សុកត្រាំង) បច្ចុប្បន្នមានចំណូលជាង ១ ពាន់លានដុងក្នុងមួយឆ្នាំ ពីទម្រង់រូបភាពដាំត្របែក ស្វាយ ក្រូចឆ្មារ... នៅលើដីជ្រាបជាតិជូរ។

ដោយយល់ដឹងថាដើមត្របែកអាចដាំនៅលើដីទំនាប ជ្រាបជាតិជូរនិងផ្តល់ផលពេញមួយឆ្នាំប្រសិនបើចេះថែទាំ កាត់តម្រឹមមែក ដាក់ជីត្រឹមត្រូវតាមបច្ចេកទេស នៅឆ្នាំ ២០០៩ បង ទ្រុង ក្លាហានហ៊ានវិនិយោគ កែលម្អ ផ្ទៃដីដែលដាំដើមស្មាច់ ដើមចាកផ្លាស់ប្តូរមកដាំត្របែក ស្រូវនិងបន្លែបង្ការ ៣,៧ ហិកតាវិញ។ 
ដើម្បីឱ្យផ្លែត្របែកមានរសជាតិផ្អែម ស្រួយ មានរាងរៅស្អាត បង ហ្វ៊ិញវៀតទ្រុង តែងតែកាត់តម្រឹមមែកទុកត្រឹមតែ ២ - ៣ ផ្លែក្នុងមួយមែកតែប៉ុណ្ណោះ
 
ក្រោយរយៈពេល ១០ ឆ្នាំខិតខំប្រឹងប្រែងមកទល់ បច្ចុប្បន្ន បង ទ្រុង មានផ្ទៃដីដាំសុទ្ធតែដើមត្របែក ស្អាត ពូជមកពី តៃវ៉ាន់ ៣ ហិកតាដោយមានជាង ៤.០០០ ដើម ផ្តល់ផលជាមធ្យម ៤៥០ គីឡូក្រាមក្នុងមួយថ្ងៃ។ ផ្លែត្របែកមានរសជាតិផ្អែម ស្រួយ ក្រអូបហើយ មានគ្រាប់តិច លក់ក្នុងតម្លៃ ៨.០០០ - ៩.០០០ ដុងក្នុងមួយគីឡូក្រាមបានលក់ដាច់នៅតាមខេត្ត ក្រុងជាច្រើនក្នុងតំបន់។
ដើម្បីលើកកម្ពស់តម្លៃលិតផល បង  ហ៊្វិញវៀតទុ្រង បានចុះបញ្ជីផ្លាកសញ្ញា សម្រាប់ផលិតផលត្របែករបស់ខ្លួនដោយមានពាណិជ្ជសញ្ញា ទ្រុងលៀវ
ក្រោយ​រយៈពេល​ជាច្រើន​ឆ្នាំ​ខិតខំ​ប្រឹងប្រែង​ ​ស៊ូទ្រាំ​លំបាក​ ​បង​ ​ហ្វ៊ិ​ញវៀ​ត​ទ្រុង​ ​បច្ចុប្បន្ន​នេះ​មាន​ចម្ការ​ត្របែក​ស្អាត​ពូជ​មក​ពី​ ​តៃវ៉ាន់​ ​ទំហំ​ ​៣​ ​ហិ​ក​តា​ផ្តល់​ចំណូល​ជាង​ ​១០០​ ​លាន​ដុង​ក្នុង​មួយ​រដូវ​

ដើម្បី​លើកកម្ពស់​នូវ​តម្លៃ​ផលិតផល​ត្របែក​ស្អាត​ ​ដោយ​បានការ​ជួយឧបត្ថម្ភ​ពីសំណាក់​ផ្នែក​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ ​ថ្មី​ៗ​ នេះ​ ​បង​ ​ទ្រុង​ ​បាន​ចុះបញ្ជី​ផ្លាក​យីហោ​ ​មាន​ ​Logo​ ​ពាណិជ្ជសញ្ញា​និង​កំពុង​បំពេញបែបបទ​ធ្វើ​វិញ្ញាបនបត្រ​សុវត្ថិភាព​អនាម័យ​ភោជនាហារ​ ​ស្ថាបនា​ពាណិជ្ជសញ្ញា​ផ្លែ​ត្របែក​មានឈ្មោះ​ថា​ ​ទ្រុង​លៀវ​.​.​.​ ​នេះ​ក៏​ជា​ផលិតផល​មួយ​ក្នុងចំណោម​ផលិតផល​នៅក្នុង​កម្មវិធី​ ​"​ឃុំ​មួយ​ផលិតផល​មួយ​"​ ​ដែល​ខេត្ត​ ​សុក​ត្រាំង​ ​កំពុង​បំផុស​ចលនា​៕​
ទ្រុងហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ