Thứ 4, 13/11/2019, 4:58 GMT+7
“គ្រូបង្រៀន” របស់ភូមិ ជូរូ
08:52, 04/07/2019
ទោះជាមានអាយុជាង ៧០ ឆ្នាំប្លាយហើយក្ដី ប៉ុន្តែចាស់ភូមិ យ៉ាលាន់ នៅឃុំ ទូត្រា ស្រុក ឌើនយឿង (ខេត្ត ឡឹមដុង) ជារៀងរាល់ថ្ងៃនៅតែព្យាយាម "បណ្តុះអក្សរ" ជូរូ អោយអ្នកភូមិទាំងអស់គ្នា។
ធ្លាប់ជាគ្រូបង្រៀនកម្រិតបឋមសិក្សាមួយរូប ក្រោយពេលចូលនិវត្តន៍ ចាស់ភូមិ យ៉ាលាន់ តែងតែចូលរួមក្នុងបណ្តាថ្នាក់បណ្តុះបណ្តាលភាសា ជូរូ អោយកម្មាភិបាលផ្នែកវប្បធម៌ជាច្រើននៅក្នុងខេត្ត។
“គ្រូបង្រៀន” យ៉ាលាន់ ណែនាំកម្មាភិបាលការិយាល័យជនជាតិស្រុក ឌើនយឿង របៀបបញ្ចេញសំឡេងភាសា ជូរូ

ដើម្បីពាំនាំភាសា ជូរូ មកជិតជាងនឹងអ្នកសិក្សា ចាស់ភូមិ យ៉ាលាន់ បានចូលរួមរៀបរៀងគម្រោង បង្រៀន សៀវភៅ ហើយជាពិសេសគឺវចនានុក្រមទ្វេភាសា វៀតណាម - ជូរូ ដោយ មានពាក្យទូទៅ និយមប្រើ ១០.០០០ ម៉ាត់។
ចាស់ភូមិ យ៉ាលាន់ រៀបរៀងឯកសារ ត្រៀមរៀបចំខ្លឹមសារបង្ហាត់បង្រៀនភាសា ជូរូ អោយ កម្មាភិបាលនៅមូលដ្ឋាន
ចាស់ភូមិ យ៉ាលាន់ ចូលរួមរៀបរៀងគម្រោងបង្រៀន សៀវភៅ វចនានុក្រមទ្វេភាសា វៀតណាម - ជូរូ ជួយពាំនាំភាសា ជូរូ មកជិតជាងនឹងអ្នកសិក្សា
ក្នុងពិធីលើកតម្កើងអ្នកមានកិត្យានុភាព បញ្ញវន្ត សហគ្រិនជនជាតិភាគតិចគំរូទូទាំងប្រទេសឆ្នាំ ២០១៧ ចាស់ភូមិ យ៉ាលាន់ មានកិត្តិយសបានទទួលប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល

ក្នុងពិធីលើកតម្កើងអ្នកមានកិត្យានុភាព បញ្ញវន្ត សហគ្រិនជនជាតិភាគ តិចគំរូទូទាំងប្រទេសឆ្នាំ ២០១៧ ចាស់ភូមិ យ៉ាលាន់ មានកិត្តិយសបានទទួល ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល៕
ង្វៀនយុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ