Thứ 6, 18/10/2019, 7:12 GMT+7
ទីបង្អែកសម្រាប់បងប្អូនជនជាតិ ម៉ុង នៅតំបន់ព្រំប្រទល់
09:34, 27/08/2019
មកដល់ភូមិ មិញចូវ ឃុំ ទ្រីឡេ ស្រុក ក្វេផុង (ខេត្ត ងេអាន) នរណាក៏ស្គាល់កម្មាភិបាលវ័យក្មេង សុងបាចា (អាយុ ៣៥ ឆ្នាំ) ជនជាតិ ម៉ុង ជាអនុប្រធានរណសិរ្សមាតុភូមិឃុំ ទ្រីឡេ។
ឆ្នាំ ២០១១ បន្ទាប់ពីបានតែងតាំងជាប្រធានភូមិ មិញចូវ បង សុង បាចា បានសកម្មផ្សព្វផ្សាយ ចលនា បងប្អូនជនជាតិកាប់ឆ្ការដីចោលទំនេរធ្វើស្រែទឹកដាំដំណាំហូបផ្លែ... ដើម្បីកែលម្អជីវភាពរស់នៅ។ 
ឆ្លៀតប្រើប្រាស់នូវផ្ទៃដីចម្ការរបស់គ្រួសារបងសុងបាចាបានដាំប្រភេទដំណាំហូបផ្លែផ្សេងៗដែលមានតម្លៃសេដ្ឋកិច្ចដូចជា៖ម្នាស់ចេកត្របែក។ រូបថត៖ ណាមសឿង


ឆ្នាំ ២០១៦ បងបានជាប់ឆ្នោតជាអនុប្រធានរណសិរ្សមាតុភូមិនៃឃុំ ទ្រីឡេ។ ដោយកំណត់ថាអភិវឌ្ឍន៍សេដ្ឋកិច្ចបានរីកចម្រើនទើបបងប្អូនជនជាតិស្តាប់និងអនុវត្តតាមបងក្លៀវក្លាហ៊ានអនុវត្តបណ្តាទម្រង់រូបភាពផលិតកម្មថ្មី។
បងសុងបាចាតែងតែមកដល់ផ្ទះបងប្អូនមាមីងក្នុងភូមិក្នុងឃុំដើម្បីផ្សព្វផ្សាយគោលការណ៍គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ ចលនាបងប្អូនមាមីងបោះបង់ចោលនូវរាល់ទម្លាប់ចាស់គំរឹលកសាងរបៀបរស់នៅថ្មី។ រូបថត៖ ណាមសឿង

មកទល់ពេលនេះ គ្រួសារបងមានម៉ាក់ខៃជិត ១.០០០  ដើម មាន់ពិសេសប្រចាំតំបន់ជនជាតិ ម៉ុង រាប់ សិបក្បាលនិងដំណាំហូបផ្លែជាច្រើនប្រភេទផ្សេងៗ ទៀតផ្តល់ចំណូលជិត ១០០ លានដុងក្នុងមួយឆ្នាំ។ ជាកម្មាភិបាលឃុំ បង សុងបាចា ឧស្សាហ៍មកដល់ក្រុមគ្រួសារនីមួយៗ ដើម្បីផ្សព្វផ្សាយអំពីគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ព្រមទាំងជួយឧបត្ថម្ភដល់បងប្អូនជនជាតិនូវកូនឈើពូជ បទពិសោធន៍ក្នុងផលិតកម្មទៀតផង...។  
អាស្រ័យដោយមានភាពស្វាហាប់របស់កម្មាភិបាលវ័យក្មេងសុងបាចាយុវជនក្នុងភូមិជាច្រើនបានរៀនសូត្រតាមបងពីរបៀបធ្វើសេដ្ឋកិច្ចប្តេជ្ញាចិត្តធ្វើមានលើដែនដីនៃស្រុកកំណើតរបស់ខ្លួន។ រូបថត៖ ណាមសឿង

ស្តាប់តាមបង គ្រួសារជាច្រើនបានធូរធារ ជីវភាពរស់នៅបានកែលម្អជាងមុនយ៉ាងច្រើន។ ដោយសាររាល់ការខំប្រឹងប្រែងរបស់ខ្លួន បង សុងបាចា មានកិត្តិយសបានទទួលនូវប័ណ្ណសរសើរ លិខិតសរសើរជាច្រើន។ គ្រួសារបងថែមទាំងបានទទួលស្គាល់ជាគ្រួសារវប្បធម៌គំរូរបស់ស្រុកនិងខេត្តជាច្រើនឆ្នាំបន្តបន្ទាប់ទៀតផង៕
ហ្វាងតឹម - ណាមសឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ