Thứ 4, 18/09/2019, 2:9 GMT+7
ធ្វើមាននៅលើដែនដីនៃស្រុកកំណើត
10:41, 26/07/2019
ក៏ដូចជាមូលដ្ឋានដទៃទៀតរបស់ខេត្ត ហាយ៉ាង ភូមិ ហាជេ ឃុំ តាលុង ស្រុក មែវវ៉ាក ស្រុកកំណើតបង ហ្វាងអាប៉ាវ ជនជាតិ យ៉ាវ កើតនៅឆ្នាំ ១៩៨៣ នៅក្រខ្សត់ណាស់! បងប្អូនជនជាតិនៅទី នេះពេញមួយឆ្នាំធ្វើការហត់នឿយនៅតែមិនគ្រប់ហូប មិនមានសម្លៀកពាក់គ្រប់គ្រាន់។ ជាយុវជនមួយរូប បង ប៉ាវ រសាប់រសល់ខ្វល់គិតម្នាក់ឯងថា៖ "តើយើង ត្រូវតែទ្រាំក្នុងស្ថានភាពក្រខ្សត់នេះរហូតឬយ៉ាងណា?"។
នា ២០០៥ បង ប៉ាវ ក្លាហានហ៊ានខ្ចីទុនវិនិយោគកសាងទ្រុង ក្រោលចិញ្ចឹមសត្វ បើកទូលាយ រោងសិប្បកម្មកែច្នៃទឹកឃ្មុំ...។ អាស្រ័យឧស្សាហ៍ ព្យាយាមធ្វើពលកម្ម ក្រោយរយៈពេលជាង ១០ ឆ្នាំ គ្រួសារបង ប៉ាវ បានមានជ្រូកជិត ១០០ ក្បាល គោ ១៥ ក្បាល បក្សីស្រុក ១.០០០ ក្បាលនិងស្រះចិញ្ចឹមត្រីជាង ១ ហិកតា។
កសិដ្ឋានចិញ្ចឹមជ្រូកព្រៃនិងជ្រូកពូជក្នុងស្រុករបស់គ្រួសារបង ហ្វាងអាប៉ាវ។
រូបថត៖ អានថាញ់ដាត

បង ប៉ាវ នៅសហការជាមួយបណ្តាគ្រួសារប្រជាជនចិញ្ចឹមឃ្មុំ ១៥០ ហ្វូង ទទួលការពារព្រៃទំហំ ១១៦ ហិក តា។ អាស្រ័យទម្រង់រូបភាពសេដ្ឋកិច្ចនេះ គ្រួសារ បង ប៉ាវ ទទួលបានចំណូលជាង ១ ពាន់លានដុងក្នុងមួយឆ្នាំ ទន្ទឹមនឹងនោះបង្កការងារធ្វើអោយពលករជាច្រើនក្នុងតំបន់។
ទិញគោពីប្រជាជនតាមភូមិមកចិញ្ចឹមបន្ធាត់ដើម្បីបង្កើនតម្លៃសេដ្ឋកិច្ច ជារូបភាពធ្វើមានមួយរបស់បង ហ្វាងអាប៉ាវ។ រូបថត៖ អានថាញ់ដាត

អាស្រ័យដោយហ៊ានគិតហ៊ានធ្វើ នៅឆ្នាំ ២០០៦ បង ប៉ាវ បានទទួលពានរង្វាន់ លឿងឌិញកួ ពីគណៈ កម្មាធិការមជ្ឈិមសម្ព័ន្ធយុវជន កុម្មុយនីស្ត ហូជីមិញ ប្រគល់ជូន "យុវកសិករឆ្នើម"។ 
បងហ្វាងអាប៉ាវសហការជាមួយក្រុមគ្រួសារប្រជាជនជាច្រើនក្នុងឃុំចិញ្ចឹមឃ្មុំចំនួន១៥០ហ្វូង មានចំណូលស្ថិរភាពផងហើយបង្កការងារធ្វើអោយពលករមូលដ្ឋានជាច្រើនទៀតផង។ រូបថត៖ អានថាញ់ដាត

នៅឆ្នាំ ២០១៧ បងបានទទួលប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រគល់ជូនកសិករដែលបានមានស្នាដៃក្នុងការបង្កបង្កើនផល ធ្វើអាជីវកម្មមានប្រសិទ្ធភាព ស្ថិរភាពលុបបំបាត់ភាពអត់ឃ្លាន កាត់ បន្ថយភាពក្រីក្រ ដោះស្រាយការងារធ្វើអោយពលករតំបន់លំបាកលំបិនពិសេសនៃខេត្ត ហាយ៉ាង៕
ហ៊ឺវហាយ - អានថាញ់ដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ