មិនត្រឹមតែជាបក្ខជនស្វាហាប់ រវៀសរវៃប៉ុណ្ណោះទេ បងនៅថែមទាំងជាកសិករបង្កបង្កើន ផល ធ្វើអាជីវកម្មពូកែហ៊ានគិតហ៊ានធ្វើទៀតផង។
 |
នៅឆ្នាំ ២០១៣ បង ឡវ៉ាន់ប៉ាន់ បានក្លាហ៊ានហ៊ានវិនិយោគផលិតកម្មក្រោមរូបភាពជាច្រើន៖ បើកកសិដ្ឋានចិញ្ចឹមសត្វស្រុក បក្សីស្រុក ជីកស្រះចិញ្ចឹមត្រី... |
នៅឆ្នាំ ២០១៣ បង ប៉ាន់ ចាប់ផ្តើមនូវការកសាងទម្រង់រូបភាព សេដ្ឋកិច្ចចម្រុះលក្ខណៈគ្រួសារ។ អាស្រ័យ ដោយមានការឧស្សារហ៍ ព្យាយាម ទ្រាំលំបាកក្នុងការសិក្សារៀនសូត្រនិងឈ្លាសវៃចំពោះកាលៈទេសៈ មកទល់បច្ចុប្បន្ននេះគ្រួសារបងក៏មានដីផលិតស្រូវជាង ២.០០០ ម៉ែត្រការ៉េ មានកសិដ្ឋានចិញ្ចឹមសត្វស្រុក បក្សីស្រុកទំហំ ៥ ហិកតានិងមានស្រះចិញ្ចឹមត្រីទំហំ ៣.០០០ ម៉ែត្រការ៉េ ផ្ទៃដីព្រៃជិត ២ ហិកតាដោយមានដើម Manglietia conifer ចំនួន ១ ម៉ឺនដើមជិតបានផ្តល់ផល មានម៉ាស៊ីនអេស្កាវ៉ាទ័រធ្វើអាជីវកម្ម ២ គ្រឿងនិងឡាន ១ គ្រឿងសម្រាប់ដឹកជញ្ជូនគ្រឿងសម្ភារៈនិងឈូសឆាយផ្លូវជូនមាមីងបងប្អូន...។
 |
អាស្រ័យដោយហ៊ានគិតហ៊ានធ្វើមកទល់បច្ចុប្បន្ននេះបង ឡវ៉ាន់ប៉ាន់ បានមានដីផលិតសូ្រវជាង ២.០០០ ម៉ែត្រការ៉េ ស្រះចិញ្ចឹមត្រី ៣.០០០ ម៉ែត្រការ៉េ កសិដ្ឋានទំំហំ៥ហិកតានិងដីព្រៃ ២ ហិកតា
|
ផ្តើមពីទម្រង់រូបភាពខាងលើ គ្រួសារបងមានប្រាក់ចំណូលប្រហែល ៥០០ លានដុងជារៀងរាល់ឆ្នាំ។ ដោយស្មារតីរបស់បក្ខជនវ័យក្មេងស្វាហាប់រវៀសរវៃ ឡវ៉ាន់ប៉ាន់ តែងតែខិតខំប្រឹងប្រែងឈានមុខក្នុងរាល់ចលនានៃមូលដ្ឋាន។ គ្រួសារបង បានបរិច្ចាគដីរាប់រយម៉ែត្រការ៉េសម្រាប់បើកផ្លូវចរាចរ យកចិត្តទុកដាក់ ជួយឧបត្ថម្ភបណ្តាគ្រួសារដែលជួបការលំបាក់លំបិន គ្រួសារគោលនយោបាយ។
 |
ផ្ទះមួយខ្នងស្អាតបាតមាំទាំរបស់គ្រួសារបង ឡវ៉ាន់ប៉ាន់ នៅឃុំ ហាត់លឺវ ស្រុក ត្រាមតូវ |
ដោយមានស្មារតីយល់យ៉ាងជ្រៅជ្រះពាក្យប្រៀនប្រដៅ របស់ អ៊ំហូ និង ស្មារតី "បក្ខជនឈានមុខ" ដូច្នេះ បង ប៉ាន់ បានទទួលប័ណ្ណ សរសើរ និងលិខិតសរសើរជាច្រើនរបស់ស្រុកអំពីស្នាដៃឆ្នើម ក្នុងការចលនាកសាងទម្រង់រូបភាពសេដ្ឋកិច្ចគំរូនិងសិក្សារៀនសូត្រ ប្រតិបត្តិ មនោគមវិជ្ជា សីលធម៌ របៀបរបបធ្វើការងារនិងរស់នៅរបស់លោកប្រធាន ហូជីមិញ៕
ហ្វាងតឹម - ណាមសឿង