Thứ 2, 06/04/2020, 12:55 GMT+7
បងយោធិនពិការជនជាតិ ខ្មែរ រួចផុតពីភាពក្រីក្រ អាស្រ័យដោយទម្រង់រូបភាពផលិតកម្មថ្មី
16:58, 18/12/2019
ដោយមានអាយុជាង ៥០ ឆ្នាំ បងយោធិនពិការ យ័ញអ៊ូយ ជាជនជាតិ ខ្មែរ នៅភូមិ បាវត្រឹម ឃុំ ណាមអៀន ស្រុក អានបៀន បានក្លាយជាគំរូមួយក្នុងបណ្ដាគំរូជម្នះក្តីលំបាកដោយការបង្វែរផលិតកម្មនៅតំបន់ឆ្នេរ ប្របមាត់សមុទ្រ មៀតធឺ (ខេត្ត កៀនយ៉ាង)។
ចាកចេញពីកងទ័ពបន្ទាប់ពីបំពេញរួចរាល់កាតព្វកិច្ចអន្ដរជាតិ នៅប្រទេស កម្ពុជា បង យ័ញអ៊ូយ បានចំណាយពេលវេលាស្វែងយល់ពីបណ្ដាទម្រង់រូបភាពផលិតកម្មថ្មីដើម្បីកែលម្អជីវភាពគ្រួសារ។ 
បង យ័ញអ៊ូយ នៅលើផ្ទៃដីផលិតកម្មតាមទម្រង់រូបភាពដាំស្រូវនៅលើដីចិញ្ចឹមបង្គា

ដោយយល់ថា ទម្រង់រូបភាពផលិតស្រូវនៅលើដីចិញ្ចឹមបង្គាផ្ដល់ប្រាក់ចំណូលខ្ពស់ជាងច្រើនដងប្រៀបនឹងការផលិតស្រូវ បានជាដល់ឆ្នាំ ២០១៥ បងបានក្លាហានហ៊ានបង្វែរដី ៣ ហិកតា របស់គ្រួសារមកទម្រង់រូបភាពនេះ។ 
អាស្រ័យដោយក្លាហានហ៊ានអនុវត្តទម្រង់រូបភាពផលិតកម្មថ្មីគ្រួសារបង
យ័ញអ៊ូយ សាងសង់បានផ្ទះថ្មីមាំទាំជាងមុន

គ្រាន់តែ ៣ ឆ្នាំក្រោយ គ្រួសារបងក៏បានប្រាក់ចំណូលជាមធ្យម ១០០ លានដុងក្នុងមួយហិកតា ក្នុងមួយឆ្នាំសាងសង់បានផ្ទះធំទូលាយនិងទិញដីបើកទូលាយផលិតកម្មបន្ថែមជិត ១ ហិកតា។
ទិដ្ឋភាពរួមនៃទម្រង់រូបភាពបង្គា - ស្រូវរបស់គ្រួសា របង យ័ញអ៊ូយ

យោងតាមលោក លឿងវ៉ាន់ញ៉ឹម នាយកសហករណ៍កសិកម្ម បាវត្រឹម ២០១៩ នៅចំពោះមុខប្រសិទ្ធភាពដ៏ច្បាស់ក្រឡែតពី ទម្រង់រូបភាពបង្គា - ស្រូវស្ថិរភាព គ្រួសារបង យ័ញអ៊ូយ និងរាប់រយសមាជិកដទៃទៀតកំពុង ក្លាហានហ៊ានបង្វែរផលិតកម្ម ជីវភាពរស់នៅបានកែលម្អជាងមុន យ៉ាងច្រើន៕
 ប៊ឹងបៀន - ភុកថា ញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ