Thứ 4, 13/11/2019, 14:46 GMT+7
ប្រធានភូមិ ងាន់ ប៉ិនប្រសប់ក្នុងការងារប្រជាចលនា
11:35, 24/10/2019
ជាច្រើនឆ្នាំកន្លងទៅ ៤២ ក្រុមគ្រួសារប្រជាជននៅភូមិ ងាន់ ឃុំ ង្វៀនភុក ស្រុក បាច់ថុង (ខេត្ត បាក់កាន) ក្រីក្រណាស់! យ៉ាងណា មិញ អាស្រ័យដោយការខំប្រឹងប្រែងអស់ពីចិត្តពីថ្លើម ការប៉ិនប្រសប់ក្នុងការងារប្រជាចលនារបស់ប្រធានភូមិ ឌិញធីស៊ិញ បងប្អូនជនជាតិបានចេះអភិវឌ្ឍន៍សេដ្ឋកិច្ច ជីវភាពរស់នៅបានកែលម្អឡើងយ៉ាងច្រើន។
បន្ទាប់ពីជាប់ឆ្នោតជាប្រធានភូមិកាលពីឆ្នាំ ២០១៤ បងស្រី ស៊ិញ បានទៅដល់តាំងពីគ្រួសារមួយដល់គ្រួសារមួយ ចលនាបងប្អូនជនជាតិដាំដើម Manglietia conifer នៅលើផ្ទៃដីព្រៃចោលទំនេរ ទន្ទឹមនឹងនោះ ដាំដំណាំហូបផ្លែ ដាំដើមឈើផ្ដល់ផលក្នុងរយៈពេលខ្លីឆ្លាស់ជាមួយដើមឈើព្រៃ។ មកទល់ពេលនេះ គិតជាមធ្យមគ្រួសារនីមួយៗ មានពី ១ ដល់ ៣ ហិកតាដើម Manglietia conifer។ បងប្អួនជនជាតិនៅទាំងដាំដុះបានបន្លែបង្ការ ៥ ហិកតា បន្លែសាឡាដសង ៤.០០០ ម៉ែត្រការេ ក្រូចឃ្វិច ៣ ហិកតា ដើមព្រូនជិត ១ ហិកតា... ប្រាក់ចំណូលបានកែលម្អឡើងយ៉ាងច្បាស់ក្រឡែត។ 
បងស្រី ឌិញធីស៊ិញ បានប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាក់កាន ប្រគល់ជូនប័ណ្ណសរសើរដោយសារមានថ្វីដៃក្នុងការងារឃោសនា ចលនាប្រជាជនចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ការពារជាតិ - សន្តិសុខ

បងស្រី ស៊ិញ ក៏បានចលនាបងប្អូនជនជាតិចូលរួមវិភាគទានជាទឹកប្រាក់ជាកម្លាំងសាងសង់ស្ពាន ២ សម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាជន ជីកព្រែកចង្អូរក្នុងវាលស្រែប្រវែង ៤០០ ម៉ែត្រ ផ្ទះប្រជុំនៃភូមិ...។
បងស្រី ឌិញធីស៊ិញ ចលនាបងប្អូនជនជាតិចូលរួមវិភាគទានជាទឹកប្រាក់ជាកម្លាំង សាងសង់ស្ពាន ២ សម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាជនជីកព្រែកចង្អូរក្នុងវាលស្រែប្រវែង ៤០០ ម៉ែត្រ...
ផ្ទះប្រជុំរបស់ភូមិដោយសារបងស្រី ឌិញធីស៊ិញ ចលនាប្រជាជនបរិច្ចាគដី ៤០០ ម៉ែត្រការេនិងចូលរួមវិភាគទាន ៤០ លានដុងសម្រាប់សាងសង់

អាស្រ័យដោយបំពេញល្អការងារឃោសនា ចលនា បងស្រី ស៊ិញ ត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាប្រជាជនឃុំ ង្វៀនភុក អាណត្តិ ២០១៦ - ២០២១ ត្រូវបានប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាក់កាន ប្រគល់ជូនប័ណ្ណសរសើរដោយសារមានថ្វីដៃក្នុងការងារឃោសនា ចលនាប្រជាជន ចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ការពារជាតិ - សន្តិសុខ៕
អត្ថបទនិងរូបថត៖ វូហ្វាងយ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ