Chủ nhật, 29/03/2020, 0:24 GMT+7
លីគ្វើន - សេដ្ឋី ខ្មែរ បង្កបង្កើនផលពូកែ
10:43, 30/01/2020
ផ្តើម​ពី​ចលនា​ ​"​កសិករ​ប្រលង​ប្រណាំង​ផលិត​ធ្វើអាជីវកម្ម​ពូកែ​ ​សាមគ្គី​ជួយគ្នា​ធ្វើមាន​និង​ចាក​ផុត​ពី​ភាព​ក្រីក្រ​ដោយ​ចីរភាព​"​ ​ដែល​បាន​ដំណើរការ​នៅ​ខេត្ត​ ​សុក​ត្រាំង​ ​បាន​លេចឡើង​នូវ​គំរូ​កសិករ​ផលិត​ធ្វើអាជីវកម្ម​ឆ្នើម​ជាច្រើន​ ​ក្នុងចំណោម​នោះ​ ​មាន​លោក​ ​លី​គ្វើន​ ​(​អាយុ​ ​៥១​ ​ឆ្នាំ​)​ ​នៅ​ភូមិ​ ​ដៃ​សូ​ ​ឃុំ​ ​ថាញ់​គ្វើយ​ ​ស្រុក​ ​មី​ស្វៀ​ន​។​
ចាប់កំណើត​និង​ធំដឹងក្ដី​ឡើង​នៅ​តំបន់​ដី​កសិកម្ម​សុទ្ធសាធ​ស្ថិតនៅ​ភូមិ​សាស្រ្ត​ដែល​មាន​បង​ ​ប្អូន​ជនជាតិ​ ​ខ្មែរ​ ​រស់នៅ​ដ៏​ច្រើន​កុះករ​ ​ផ្តើម​ពី​ដីស្រែ​តែ​ប៉ុន្មាន​កុង​នា​គ្រា​ ​ដំបូង​ ​អាស្រ័យ​ដោយ​ហ៊ាន​អនុវត្ត​វិទ្យាសាស្ត្រ​ ​-​ ​បច្ចេកទេស​ទៅ​ក្នុង​ការ​ ​បង្កបង្កើនផល​ ​មកទល់​ពេលនេះ​លោក​ ​លី​គ្វើន​ ​ក៏​មានផ្ទះ​ដ៏​ធំ​ទូលាយ​ ​២​ ​ខ្នង​ ​ដីស្រែ​ដាំដំណាំ​ស្រូវ​ ​២​ ​រដូវ​ ​ទំហំ​ជាង​ ​៣០​ ​ហិ​ក​តា​ព្រម​ជាមួយ​ម៉ាស៊ីន​ ​កសិកម្ម​ទំនើប​ៗ​ជាច្រើន​។​ ​
លោក​ ​លី​គ្វើន​ ​(​នៅ​កណ្តាល​)​ ​ជាមួយនឹង​សមាជិក​ទាំងឡាយ​នៃ​ក្រុម​សហការ​ផលិត​ស្រូវ​គុណភាព​ខ្ពស់​ ​ដុង​ទៀន​ ​កម្មាភិបាល​កសិកម្ម​មូល​ដ្ឋាន​ផ្តោះ​ប្តូរ​បទពិសោធន៍​ក្នុង​ការ​ដាំស្រូវ​អតិផល​

ជា​រៀងរាល់​ឆ្នាំ​លោក​ចំណូល​បាន​ជាង​ ​១​ ​ពាន់​លាន​ដុង​ពី​ការ​ធ្វើស្រែ​និង​សេវាកម្ម​កសិកម្ម​។​ ​ទន្ទឹម​នឹង​នោះ​ ​ក្នុង​តួនាទី​ជា​ប្រធាន​នៃ​ក្រុម​សហការ​ផលិត​ស្រូវ​គុណភាព​ខ្ពស់​ ​ដុង​ ​ទៀន​ ​លោក​ ​លី​គ្វើន​ ​នៅ​ទាំង​ត្រៀម​ជានិច្ច​ក្នុង​ការចែក​​រំលែក​ដល់​សមាជិក​ទាំងឡាយ​ក្នុង​ក្រុម​អំពី​បទពិសោធន៍​ក្នុង​ការផលិត​ ​របៀប​ដាំដុះ​ស្រូវ​ផ្តល់​ទិន្នផល​ខ្ពស់​ ​ជួយ​ក្រុម​គ្រួសារ​ជាច្រើន​ឈានឡើង​ ​រួមគ្នា​ធ្វើមានធ្វើបាន​នៅ​លើ​ ​អំពក​ដី​នៃ​ស្រុកកំណើត​។​
លោក​ ​លី​គ្វើន​ ​យល់ឃើញ​ថា​ ​ចង់​ក្លាយជា​អ្នកមាន​ពី​ដំណាំស្រូវ​ត្រូវតែ​វិនិយោគ​លើ​គ្រឿងម៉ាស៊ីន​ ​វិទ្យាសាស្ត្រ​ ​-​ ​បច្ចេកទេស​ទៅ​ក្នុង​ការ​ធ្វើស្រែ​

ផ្ទះសម្បែង​ដ៏​ធំ​ទូលាយ​របស់​គ្រួសារ​លោក​ ​លី​គ្វើន​

ក្រៅពី​ការ​ធ្វើ​សេដ្ឋកិច្ច​ពូកែ​ ​លោក​ ​លី​គ្វើន​ ​ថែមទាំង​ជា​អ្នកមាន​កិត្យានុភាព​ក្នុង​សហគមន៍​ ​ជនជាតិ​ ​ខ្មែរ​ ​មានការ​ចូលរួម​វិភាគទាន​ជាច្រើន​ក្នុង​ចលនា​កសាង​ជនបទ​ថ្មី​និង​កិច្ចការ​ ​ផ្សេង​ៗ​ ​ទៀត​នៅ​មូលដ្ឋាន​៕​
ភុកថាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖