Thứ 4, 24/04/2019, 9:40 GMT+7
លេខាសម្ព័ន្ធយុវជនជនជាតិ ម៉ុង កែលម្អបរិស្ថានរស់នៅដោយជាក់ប្រាកដ
13:52, 22/03/2019
បង ថាវអា-ឡ បានកើតនិងធំដឹងក្ដីនៅឃុំ ហាងដុង ស្រុក បាក់អៀន (ខេត្ត សឺនឡា)។ បងប្អូននៅទីនេះសុទ្ធសឹងតែជាជនជាតិ ម៉ុង ដោយមាន ១០០% ក្រុមគ្រួសារមិនទាន់មានបង្គន់ស្របអនាម័យ។ 
ជាលេខាសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ឃុំ ហាងដុង ឆ្នាំ ២០១៧ បងបានក្លាហានលើកសំណើនិងដំណើរការកសាងទម្រង់រូបភាពបង្គន់អនាម័យប្រភេទរំលាយជាតិកាកសំណល់ដោយឯកឯងនៅលើភូមិសាស្ត្រឃុំ។
បង ថាវអា-ឡ អភិវឌ្ឍន៍ទម្រង់រូបភាពសេដ្ឋកិច្ចគ្រួសារ បង្កការងារធ្វើអោយសមាជិក សម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ជាច្រើននៅក្នុងឃុំ
 
ដោយការចលនាដ៏ស្វិតស្វាញនិងប្ដូរផ្ដាច់របស់បង ១០០% ចំនួនភូមិក្នុងឃុំមានទម្រង់រូបភាពគំរូពីបង្គន់អនាម័យប្រភេទរំលាយជាតិកាកសំណល់ដោយឯកឯង។ ពង្រីកតួនាទីឈានមុខ ស្ម័គ្រចិត្តនិងច្នៃប្រឌិត បងបានរួមជាមួយនឹងសមាជិកសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ឃុំ ហាងដុង អនុវត្តសំណង់យុវជនការពារបរិស្ថានផ្សេងៗ ជាច្រើន។ ជាតួយ៉ាងគឺសំណង់យុវជនដាំស្រល់លើភ្នំត្រងិលដោយមានជាង ៣.០០០ ដើមបង្កើតជាទិដ្ឋភាពបរិស្ថានបៃតង - ស្រស់ -ស្អាត ឆ្លងតាមរយៈនោះជំរុញខ្លាំងក្លាចលនាដាំនិងការពារព្រៃឈើ ទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅមូលដ្ឋាន។
បង ថាវអា-ឡ តែងតែយកចិត្តទុកដាក់ គិតគូរដល់ជីវភាពសេដ្ឋកិច្ចអោយសមាជិក សម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ និងយុវជនក្នុងឃុំ ហាងដុង
 
ជាច្រើនឆ្នាំកន្លងទៅ បង ថាវអា-ឡ ជាលេខាសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ឃុំ ហាងដុង ស្រុក បាក់អៀន (ខេត្ត សឺនឡា)

បង ថាវអា-ឡ នៅជារឿយៗ យកចិត្តទុកដាក់គិតគូរដល់ជីវភាពសេដ្ឋកិច្ចអោយសមាជិក សម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ និងយុវជនក្នុងឃុំ។ សាមីខ្លួនបងដំណើរការទម្រង់រូបភាពចំណុចទេសចរណ៍ សហគមន៍ផ្សារភ្ជាប់នឹងការរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ ម៉ុង បង្កការងារធ្វើឱ្យសមាជិកសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ និងយុវជនចំនួន ៥ នាក់។ ជាមួយ នឹងការរួមវិភាគទានយ៉ាងសកម្មអោយសហគមន៍ បងបានមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ប្រគល់ជូនពានរង្វាន់ លីទឺត្រុង ឆ្នាំ ២០១៨៕
យៀបអាញ់
ពាក្យបញ្ចូល : ត្រាមតូវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ