Thứ 4, 19/06/2019, 18:51 GMT+7
លេខាសម្ព័ន្ធយុវជនជនជាតិ ម៉ុង កែលម្អបរិស្ថានរស់នៅដោយជាក់ប្រាកដ
08:10, 07/06/2019
បង ថាវអា-ឡ បានកើតនិងធំដឹងក្ដីនៅឃុំ ហាងដុង ស្រុក បាក់អៀន (ខេត្ត សឺនឡា)។ បងប្អូននៅទីនេះសុទ្ធសឹងតែជាជនជាតិ ម៉ុង ដោយមាន ១០០% ក្រុមគ្រួសារមិនទាន់មានបង្គន់ស្របអនាម័យ។
ជាលេខាសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ឃុំ ហាងដុង ឆ្នាំ ២០១៧ បងបានក្លាហានលើកសំណើនិងដំណើរការកសាងទម្រង់រូបភាពបង្គន់អនាម័យប្រភេទរំលាយជាតិកាកសំណល់ដោយឯកឯងនៅលើភូមិសាស្ត្រឃុំ។
បង ថា វអា-ឡ អភិវឌ្ឍន៍ទម្រង់រូបភាពសេដ្ឋកិច្ចគ្រួសារ បង្កការងារធ្វើអោយសមាជិកសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញជាច្រើននៅក្នុងឃុំ

ដោយការចលនាដ៏ស្វិតស្វាញនិងប្ដូរផ្ដាច់របស់បង ១០០% ចំនួនភូមិក្នុងឃុំមានទម្រង់រូបភាពគំរូពីបង្គន់អនាម័យប្រភេទរំលាយជាតិកាកសំណល់ដោយឯកឯង។ ពង្រីកតួនាទីឈានមុខ ស្ម័គ្រចិត្តនិងច្នៃប្រឌិត បងបានរួមជាមួយនឹងសមាជិកសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូ ជីមិញ ឃុំ ហាងដុង អនុវត្តសំណង់យុវជនការពារបរិស្ថានផ្សេងៗ ជាច្រើន។
បង ថា វអា-ឡ តែងតែយកចិត្តទុកដាក់ គិតគូរដល់ជីវភាពសេដ្ឋកិច្ចអោយ
សមាជិកសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ និងយុវជនក្នុងឃុំ ហា ងដុង

ជាតួយ៉ាងគឺសំណង់យុវជនដាំស្រល់លើភ្នំត្រងិលដោយមានជាង ៣.០០០ ដើម បង្កើតជាទិដ្ឋភាពបរិស្ថានបៃតង - ស្រស់ស្អាត ឆ្លងតាមរយៈ នោះជម្រុញខ្លាំងក្លាចលនាដាំនិងការពារព្រៃឈើទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅមូលដ្ឋាន។
 ជាច្រើនឆ្នាំកន្លងទៅ បង ថា វអា-ឡ ជាលេខា សម្ព័ន្ធយុវជនកុម្មុយនីស្ត
ហូជីមិញ ឃុំ ហា ងដុងស្រុក បាក់អៀន (ខេត្ត សឺនឡា)

បង ថាវអា-ឡ នៅជារឿយៗ យកចិត្តទុកដាក់ គិតគូរដល់ជីវភាពសេដ្ឋកិច្ចអោយសមាជិក សម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ និងយុវជនក្នុងឃុំ។ សាមីខ្លួនបងដំណើរការទម្រង់រូបភាពចំណុចទេសចរណ៍សហគមន៍ផ្សារភ្ជាប់នឹងការរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ ម៉ុង បង្កការងារធ្វើឱ្យសមាជិកសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ និងយុវជនចំនួន ៥ នាក់។ ជាមួយ នឹងការរួមវិភាគទានយ៉ាងសកម្មអោយសហគមន៍ បងបានមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ប្រគល់ជូនពានរង្វាន់ លីទឺត្រុង ឆ្នាំ ២០១៨៕
យៀបអាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ