Chủ nhật, 18/08/2019, 6:36 GMT+7
លោក ពើយ៉ឹនស៊ិញ - គំរូធ្វើសេដ្ឋកិច្ចពូកែ
15:13, 13/01/2019
លោក ពើយ៉ឹនស៊ិញ អាយុ ៥៨ ឆ្នាំ ជាជនជាតិ ហាញី នៅភូមិ តាកូឃឺ ឃុំ ស៊ីនធៅ ស្រុក មឿងញ៉ែ (ខេត្ត ឌៀនបៀន) តាំងពីយូរមកហើយល្បីឈ្មោះជាបក្ខជនគំរូមួយរូប តែងនាំមុខក្នុងចលនាធ្វើសេដ្ឋកិច្ចពូកែនៅមូលដ្ឋាន។
ឆ្នាំ ២០០៩ លោក ពើយ៉ឹនស៊ិញ ចាប់ផ្តើមធ្វើសេដ្ឋកិច្ច កសិដ្ឋាន។ ឆ្លងផុតពីបរាជ័យជាច្រើននៅគ្រាដំបូងគាត់ក្លាហានអនុវត្តវិទ្យាសាស្ត្រ -បច្ចេកទេសទៅក្នុងផលិតកម្មដើម្បីលើកកម្ពស់ទិន្នផលដំណាំដាំដុះសត្វចិញ្ចឹម។ 
ជាអតីតប្រធានឃុំនិងជាលេខាបក្សឃុំ ស៊ីនធៅ
លោក ពើយ៉ឹនស៊ិញ តែងតែជាអ្នកនាំមុខក្នុង
បណ្តាចលនាធ្វើសេដ្ឋកិច្ចនៅមូលដ្ឋាន

មកទល់សព្វថ្ងៃ គ្រួសារគាត់មានកសិដ្ឋានមួយទំហំប្រមាណ ១០ ហិកតារួមមានស្រះព្រលែងត្រីហ្វូងបក្សីស្រុករាប់រយក្បាល ជ្រូកយកសាច់រាប់សិបក្បាល គោនិងក្របីជាង ៥០ ក្បាល...។

ក្រៅពីនេះលោកពើយ៉ឹនស៊ិញ នៅថែមទាំងទទួលម៉ៅកា រនិងការពារព្រៃឈើរាប់សិបហិកតាទៀត ផង។ ផ្ដើមពីសកម្មភាពសេដ្ឋកិច្ចទាំងនេះ គ្រួសារលោក ពើយ៉ឹនស៊ិញ ទទួលបានប្រាក់ចំណូលជាង ២០០ លានដុងជារៀងរាល់ឆ្នាំ។
ជាច្រើនឆ្នាំព្យាយាមនិងឧស្សាហ៍ធ្វើពលកម្ម មកដល់សព្វថ្ងៃ លោក ពើយ៉ឹនស៊ិញ មាន
កសិដ្ឋានមួយធំប្រមាណ ១០ ហិកតា។ ក្នុងរូបថត៖ ប្រមូលផលបន្លែនៅកសិដ្ឋាន
របស់គ្រួសារលោក ពើយ៉ឹនស៊ិញ

មិនត្រឹមតែធ្វើសេដ្ឋកិច្ចពូកែ ប៉ុណ្ណោះទេ លោក ពើយ៉ឹនស៊ិញ នៅបានជំនួយទុននិងបទពិសោធន៍ក្នុងផលិតកម្មអោយក្រុមគ្រួសារនៃបងប្អូនជនជាតិជាច្រើននៅក្នុងឃុំទៀតផង។
លោក ពើយ៉ឹនស៊ិញ បានជីកស្រះចិញ្ចឹមត្រីនាំមកនូវប្រាក់ចំណូល
គួរអោយកត់សម្គាល់សម្រាប់គ្រួសារ

រួមចំណែកក្នុងការផ្លាស់ប្តូរមុខមាត់ជនបទនៅតំបន់ព្រំដែន លោកពើយ៉ឹនស៊ិញ ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត ឌៀនបៀន និងស្រុក មឿងញ៉ែ ប្រគល់ជូនប័ណ្ណសរសើរនិងលិខិតសរសើរជាច្រើន៕
ដូហ៊ឺវហាយ - អានថាញ់ដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ