Chủ nhật, 29/03/2020, 9:29 GMT+7
អតីតយុទ្ធជនក្លាយជាអ្នកមាននៅលើអំពកដីនៃស្រុកកំណើត
10:42, 03/03/2020
នៅ​ឆ្នាំ​ ​១៩៧៦​ ​ចាកចេញ​ពី​ជួរ​កងទ័ព​ត្រឡប់​មក​ស្រុកកំណើត​វិញ​មាន​អត្រា​ពិការភាព​ ​១៨​%​ ​ហើយ​ត្រូវ​ផ្ទុក​ជាតិគីមី​ពុល​ពណ៌លឿង​ផង​ ​ដោយ​ឆន្ទៈ​និង​ស្មារតី​ជម្នះ​រាល់​ឧបស័គ្គ​របស់​ខ្លួន​ ​អតីត​យុទ្ធជន​ ​លី​វ៉ាន់​ធៀប​ ​នៅ​ភូមិ​ ​បូវ​ ​២​ ​ឃុំ​ ​វ៉ាន់​អៀន​ ​ស្រុក​ ​ដាយ​ទឺ​ ​(​ខេត្ត​ ​ថា​យង្វៀន​)​ ​នៅតែ​ខិត​ខំ​បឹ្រង​ប្រែង​ឈានឡើង​ក្លាយជា​អ្នកមាន​នៅ​លើ​អំពក​ដី​នៃ​សុ្រ​ក​កំណើត​របស់​ខ្លួន​។​
ដោយ​យល់ឃើញ​ថា​ តំបន់​ដី​ស្រុកកំណើត​ខ្លួន​ស្ថិតនៅ​ចង្កេះភ្នំ​ប៉ែក​ខាងកើត​នៃ​ជួរភ្នំ​ ​តាម​ដាវ​ ​សមស្រប​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​ទម្រង់​រូបភាព​សេដ្ឋកិច្ច​កសិដ្ឋាន​ ​លោក​ ​លី​វ៉ាន់​ធៀប​ ​បាន​ចំណាយពេល​វេលា​ដ៏​ច្រើ​នកុ្នង​ការសិក្សា​ស្វែងយល់​ អនុវត្ត​វិទ្យាសាស្ត្រ​ ​-​ ​បច្ចេកទេស​ទៅ​ក្នុង​ផលិតកម្ម​និង​ចិញ្ចឹមសត្វ​ ​មកទល់​ពេលនេះ​ ​លោក​ ​ធៀប​ ​ក៏​មាន​បសុសត្វ​ជិត​ ​៨.២០០​ ​ក្បាល​ ​ស្រះ​ចិញ្ចឹម​ត្រី​ ​១​ ​ហិ​ក​តា​ ​ចម្ការ​ដំណាំ​ហូប​ផ្លែ​ជិត​ ​២​ ​ហិ​ក​តា​ ​ផ្ទៃដី​រុក្ខកម្ម​ ​១០​ ​ហិ​ក​តា​។​ល​។​ ​ផ្តល់​ចំណូល​ជាមធ្យម​ជាង​ ​៣​ ​ពាន់​លាន​ដុង​ក្នុង​មួយឆ្នាំ​និង​បង្ក​ការងារ​ធ្វើជា​ប្រចាំ​ដល់​ពលករ​នៅ​មូលដ្ឋាន​ពី​ ​៧​ ​ដល់​ ​៨​ ​នាក់​។​
លោក លីវ៉ាន់ធៀប ណែនាំមាមីងបងប្អូនពីរបៀបថែទាំដំណាំហូបផ្លែ

កសិដ្ឋានចិញ្ចឹមមាន់របស់លោក លីវ៉ាន់ធៀប

ចាកចេញ​ពី​ជួរ​កងទ័ព​ត្រឡប់​មក​ស្រុកកំណើត​វិញ​ដោយ​អត្រា​ពិការភាព​ ​១៨​ %​ ​ហើយ​ត្រូវ​ផ្ទុក​ជាតិគីមី​ពុល​ពណ៌លឿងទុំ​ផង​ ​អតីត​យុទ្ធជន​ ​លី​វ៉ាន់​ធៀប​ ​នៅ​ភូមិ​ ​បូវ​ ​២​ ​ឃុំ​ ​វ៉ាន់​អៀន​ ​ស្រុក​ ​ដាយ​ទឺ​ ​(​ខេត្ត​ ​ថា​ ​យង្វៀន​)​ ​នៅតែ​ឈានឡើង​ធ្វើមាន​នៅ​លើ​អំពក​ដី​នៃ​ស្រុកកំណើត​របស់​ខ្លួន​
 
មិនត្រឹមតែចេះធ្វើមានអោយគ្រួសារប៉ុណ្ណោះទេ លោក ធៀប នៅថែមទាំងបានជួយឧបត្ថម្ភដើមទុន ឈើ ពូជ កូនពូជអោយ ៨ ក្រុមគ្រួសារនៅលើភូមិសាស្ត្រនិងផ្តល់យោបល់ប្រឹក្សាដល់ក្រុមគ្រួសារជាច្រើនអោយរួចផុតពីភាពក្រីក្រ មានប្រាក់ចំណូលស្ថិរភាពពី ៥០ ដល់ ១០០ លានដុងក្នុងមួយឆ្នាំ។ ​ជា​គំរូ​ដ៏​ភ្លឺ​ថ្លា​អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​លោក​ ​លី​វ៉ាន់​ធៀប​ ​មាន​កិត្តិយស​បាន​ប្រធាន​រដ្ឋ​ប្រគល់​ជូន​ ​គ្រឿងឥស្សរិយយស​ការងារ​លេខ​បី​៕​
ហ៊ឺវហាយ - អានថាញ់ដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖