Thứ 6, 19/07/2019, 13:11 GMT+7
អ៊ំកសិករ ខ្មែរ ពុះពារក្តីលំបាកធ្វើមាន
13:52, 19/04/2019
ចាប់កំណើតក្នុងគ្រួសារកសិករសុទ្ធសាធផ្តើមអាជីពពីផ្ទៃដីត្រឹមតែប៉ុន្មានកុងប៉ុណ្ណោះ (បុ៉ន្មានពាន់ម៉ែត្រការ៉េ) ប៉ុន្តែដោយសារអត់ធ្មត់ព្យាយាមរៀនសូត្រ លោក ឡឹមសែ (អាយុ ៥៦ ឆ្នាំ) ជនជាតិ ខ្មែរ នៅអនុសង្កាត់លេខ ២ សង្កាត់លេខ ៥ ទីក្រុង សុកត្រាំង បច្ចុប្បន្នមានដី ១១ ហិកតា ហើយបានក្លាយជាអ្នកមាន។
ក្រៅពីដាំស្រូវ ២ - ៣ រដូវក្នុងមួយឆ្នាំ លោកឡឹមសែ នៅទាំងចិញ្ចឹមគោយកទឹកដោះចំនួន ១៧ ក្បាលថែមទៀត។ ដើម្បីបម្រើក្នុងការបង្កបង្កើនផលនិងគួបផ្សំធ្វើ សេវាកម្មកសិកម្មបន្ថែម លោកបានក្លាហានហ៊ានវិនិយោគជិត ២ ពាន់លានដុងទិញម៉ាស៊ីនភ្ជួរ ២ គ្រឿងម៉ាស៊ីនកាត់បោកស្រូវ ១ គ្រឿងនិងម៉ាស៊ីនមូរចំបើង ៣ គ្រឿង។
ជាមួយការខិតខំប្រឹងប្រែងឈានឡើង លោក ឡឹមសែ ត្រូវបានប្រគល់ជូន
នូវប័ណ្ណសរសើរ លិខិតសរសើរជាច្រើនដោយសារបណ្ដាស្នាដៃគំរូ ឆ្នើមក្នុង
ចលនាកសិករប្រឡងប្រណាំងបង្កបង្កើនផល ធ្វើអាជីវកម្មពូកែ

ផលចំណេញពីការដាំស្រូវ ចិញ្ចឹមសត្វនិងធ្វើសេវាកម្មកសិកម្មនាំមក ឲ្យគ្រួសារលោកជាង ១ ពាន់លានដុងក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះលោក ឡឹមសែ នៅថែមទាំងជួយឧបត្ថម្ភបងប្អូនមាមីងក្នុងអនុសង្កាត់អំពីបទពិសោធក្នុងការបង្កបង្កើនផល បង្កការងារ ធ្វើជាប្រចាំអោយយុវជននៅមូលដ្ឋានជាមួយ កម្រិតចំណូលពី ៥ - ៦ លានដុងក្នុងមួយខែ។
លោក ឡឹមសែ តែងនឹកគិតក្នុងចិត្តថាត្រូវតែលើកកម្ពស់កម្រិតយល់ដឹងក្នុង
ពលកម្ម ផលិតកម្មជានិច្ច
ជាកសិករឧស្សាហ៍ព្យាយាមធន់នឹងក្តីលំបាក លោក ឡឹមសែ នៅទាំងចិញ្ចឹមគោ
យកទឹកដោះបាន ១៧ ក្បាលទៀតផង
លោក ឡឹមសែ នៅលើវាលស្រែស្រូវអតិផលរបស់គ្រួសារ

គឺជាជនគំរូនៃបងប្អូនជនជាតិ ខ្មែរ ធ្វើសេដ្ឋកិច្ចពូកែ ឆ្នាំ ២០១៧ លោក ឡឹមសែ មានកិត្តិយសបានអញ្ជើញចូលរួមអង្គសន្និបាត បង្កបង្កើនផល ធ្វើអាជីវកម្មពូកែទូទាំងប្រទេសលើកទី ៥ និងបានទទួលប័ណ្ណសរសើររបស់ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល៕
 ធូហឿង - អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖