Chủ nhật, 18/08/2019, 5:31 GMT+7
អ្នកមានកិត្យានុភាពផ្សារភ្ជាប់សហគមន៍នៅតំបន់ចុងបំផុត នាប៉ែកខាងលិចនៃមាតុភូមិ
14:06, 13/11/2018
ស៊ិនថូវ គឺជាឃុំព្រំដែនដែលនៅមានការលំបាកលំបិនច្រើនចំណុះសុ្រក មឿងញ៉ែ (ដៀនបៀន) រស់នៅ ភាគច្រើនគឺបងប្អូនជនជាតិហាញី។ 
លោក លីស្វៀនភូ ជាអ្នកមានកិត្យានុភាពនៅភូមិ អាប៉ាចាយបានអញ្ជើញទៅដល់ក្រុមគ្រួសារនីមួយៗ ដើម្បីចលនា ពីមនុស្សម្នាក់ទៅមនុស្សម្នាក់អោយផ្លាស់ប្តូរនូវការយល់ដឹងពីវប្បកម្ម កាត់បន្ថយដាំចម្ការហើយចុះធ្វើស្រែវិញ។
លោក លីស្វៀនភូ តែងតែនាំមុខគេកុ្នងការកសាងទម្រង់រូបភាពថី្ម អនុវត្តពូជថី្មគួបផ្សំជាមួយនឹងវិទ្យាសាស្រ្ត - បចេក្ចទេសទៅកុ្នងការបង្កបងើ្កនផល

បំណងប្រាថ្នាអោយបងប្អូនជនជាតិយល់ដឹងហើយធ្វើតាម គាត់តែងនាំមុខគេក្នុងការកសាងនូវ ទម្រង់រូបភាពថ្មី ប្រើប្រាស់ពូជថ្មីក៏ដូចជាអនុវត្តវិទ្យាសាស្ត្រ- បចេ្ចកទេស។

អាស្រ័យដូច្នោះ ជីវភាពរស់នៅរបស់​ បងប្អូនជនជាតិនៅក្នុងភូមិបានមានគ្រឿងហូបចុក មានសម្លៀកបំពាក់ គ្រួសារជាច្រើននៅមានទាំង កសិដ្ឋានចិញ្ចឹមសត្វនិង មា នស្រែចំការទៀតផង។
៤ ឆ្នាំជាបន្តបន្ទាប់ត្រូវបានជ្រើសរើសជាអ្នកមានកិត្យានុភាពនៃភូមិ អាប៉ាចាយឃុំ ស៊ិនថូវ លោក លីស្វៀនភូ តែងតែផ្សព្វផ្សាយ ចលនាបងប្អូនជនជាតិសកម្មក្នុងការបង្ករបង្កើនផល ការពារសន្តិសុខមាតុភូមិ

លោក លីស្វៀនភូ នៅសកម្មចលនាបងប្អូនជនជាតិក្នុងការការពារព្រៃឈើ អំពាវនាវអោយបងប្អូនដាំព្រៃ បង្គ្របពណ៌បៃតងលើភ្នំត្រងឹល...។

គាត់ទៅដល់ក្រុមគ្រួសារនីមួយៗ ផ្សព្វផ្សាយអំពីការជះឥទ្ធិពលអាក្រក់នៃគ្រឿងញៀននិងរបៀបបន្សាបគ្រឿងញៀន។គ្រប់ៗ គ្នាឥឡូវបានយល់ដឹងអំពីឥទ្ធិពល អាក្រក់នៃគ្រឿង ញៀនទើបបានទូទាំងភូមិមិននៅមានអ្នកញៀនគ្រឿងញៀនទៀតឡើយ។
លោក លីស្វៀនភូ បានរួមចំណែកផ្សារភ្ជាប់សហគមន៍ភូមិដ្ឋាន នាំមកនូវជីវភាពរស់នៅសុខដុមរមនាសុភមង្គលដល់បងប្អូនជនជាតិនៅតំបន់ព្រំដែន

ជាមួយនឹងការរួមចំណែកដល់សហគមន៍ លោក លីស្វៀនភូ ត្រូវបានប្រគល់ជូននូវប័ណ្ណសរសើរនិងលិខិតសរសើរជាច្រើនពីបណ្ដា ថ្នាក់ បណ្តាផ្នែក។ ថ្មីៗ នេះ គាត់មានកិតិ្តយសតូ្រវបាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ជូនប័ណ្ណសរសើរអំពីស្នាដៃឆ្នើមក្នុងការរៀនសូត្រ និងធ្វើតាមគំរូសីលធម៌ ហូជីមិញឆ្នាំ ២០១៤ - ២០១៥។ គាត់ត្រូវបានផ្តល់កិត្តិយសជាប្រតិភូតំណាងអោយបណ្តាជនជាតិខេត្ត ដៀនបៀនអញ្ជើញចូលរួមកិច្ចប្រជុំអ្នកមានកិត្យានុភាពគំរូៗ នៅតំបន់ពាយ័ព្យឆ្នាំ ២០១៦៕
វ៉វ៉ាន់យុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ