ការច្នៃប្រឌិតបណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន សម្រាប់អនាគតដែលមានភាពរឹងមាំ
ទីក្រុងចំនួន ២៦ ក្នុងប៉ុន្មានប្រទេសនៃសហគមន៍អាស៊ាន ត្រូវបានជ្រើសរើសចូលរួមជាមួយគម្រោង បណ្តាញទីក្រុងឆ្លាតវៃអាស៊ាន (ASCN) នេះដែលជាបណ្តុំអ្នកត្រួសត្រាយផ្លូវសម្រាប់ទីក្រុងនៅក្នុងប៉ុន្មានប្រទេសនៃសហគមន៍ អាស៊ាន ដែលចូលរួមក្នុងគម្រោងនេះ។
 |
ភ្នំពេញ សៀមរាប និង បាត់ដំបង នឹងក្លាយជាផ្នែកមួយនៃបណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន ចំនួន ២៦ ។ រូបថត៖ Postkhmer.com |
នៅប្រទេសកម្ពុជា ក៏ស្វាគមន៍ទីក្រុងចំនួន ៣ ដែលបានចូលរួមសាកល្បងក្នុងគម្រោងទីក្រុងឆ្លាតវៃ អាស៊ាន នេះគឺមានទីក្រុង ភ្នំពេញ ទីក្រុង បាត់ដំបង និងទីក្រុងសៀមរាប។ ទីក្រុងទាំងនេះនឹងដាក់ ចេញនូវមូលដ្ឋានគ្រឹះសម្រាប់ដំណើរការអនុវត្តគម្រោង ASCN នេះ។
ទំនាក់ទំនងរបស់គម្រោង ASCN នៅក្នុងប្រធានបទរបស់ប្រទេស សាំងហ្គាពួរ ដែលជាប្រធាន អាស៊ាន ស្តីអំពីកាលានុវត្តន៍និងភាពរឹងមាំ (Resilience និង Innovation) ដោយលើកទឹកចិត្តដល់បណ្តាទីក្រុងដែលជាសមាជិកឱ្យប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ប្រជាជនជាង ៩០ លាននាក់នៅក្នុងតំបន់ អាស៊ាន ត្រូវបានគេរំពឹងថានឹងចូលមករស់នៅក្នុងទីក្រុងត្រឹមឆ្នាំ ២០៣០ ហើយទីប្រជុំជនជាមធ្យមត្រូវបានគេប៉ាន់ស្មានថានឹងមានប្រជាពលរដ្ឋរស់ នៅចន្លោះពី ២០០ ០០០ ទៅ ២ លាននាក់ស្មើនឹង ៤០% នៃកំណើនក្នុងតំបន់។
 |
ទិដ្ឋភាពពេលរាត្រីនៃទីក្រុង ហូជីមិញ (ប្រទេសវៀតណាម) ដែលជាទីក្រុងឆ្លាតវៃមួយក្នុងចំណោមទីក្រុងឆ្លាតវៃអាស៊ាន (ASCN)ទាំង ២៦ នៃសហគមន៍អាស៊ាន។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម |
ជំហានដំបូងរបស់គម្រោង ASCN ត្រូវបានដាក់ចេញ៖ នៅក្នុងកិច្ចប្រជុំសម្ពោធគម្រោង ASCN កាលពីថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៨ មានកិច្ចព្រមព្រៀងចំនួន ៥ ត្រូវបានចុះហត្ថលេខានៅក្នុងចំណោមទីក្រុងក្នុងគម្រោងទីក្រុងឆ្លាតវៃ អាស៊ាន (ASCN) ជាអ្នកផ្តល់ដំណោះស្រាយនិងដៃគូខាងក្រៅដើម្បីគាំទ្រដល់គោលបំណងនៃបណ្តាញនេះ។
បណ្ដាប្រទេសនៃសហគមន៍អាស៊ាននិងដៃគូ កំពុងទន្ទឹងរង់ចាំការចាប់ផ្តើមជាផ្លូវការនៃគម្រោង ASCN នេះពីមេដឹកនាំ អាស៊ាន នៅក្នុងកិច្ចប្រជុំក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខ។
សម្រាប់ព័ត៌មានបន្ថែមស្តីអំពីគម្រោង ASCN សូមចូលទៅកាន់ហ្វេសប៊ុក ASEAN Smart Cities Network៕
ជ័យពិសិដ្ឋ (postkhmer.com, vnanet.vn)