Thứ 3, 12/11/2019, 20:37 GMT+7
ខ្យងមួយក្បាលមានឥទ្ធិពលធ្វើឱ្យរថភ្លើងរាប់សិបជើងនៅប្រទស ជប៉ុន ត្រូវលុបចោល
16:58, 29/06/2019
ពិតជា​គួរឱ្យភ្ញាក់ផ្អើលនិង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​ខ្យង​គោក​ម្យ៉ាង​ឥត​ស្នូក (solitary slug) តែមួយ​ក្បាលសោះ​មាន​ឥទ្ធិពល​ធ្វើ​ឱ្យជើង​រថភ្លើង​ជាច្រើន​ខ្សែ​នៅ​ប្រទេស ជប៉ុន ត្រូវ​លុបចោល​ការធ្វើដំណើរ​កាល​ពី​ខែ​មុន ជាហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកដំណើ​ររាប់ម៉ឺន​នាក់​។​
ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ​សេវា​ដឹកជញ្ជូន​តាម​រថភ្លើង​មួយដែល​ស្ថិតនៅលើ​កោះ ​ក្យូ​ស៊ុ (Kyushu) ភាគខាងត្បូង​ប្រទេស​ ជប៉ុន បាន​ចេញមុខ​សុំទោស​អ្នកដំណើរនិង​បកស្រាយ​ថខ្យង​មួយ​ក្បាល​បាន​វារ​ចូលក្នុង​ប្រអប់​អគ្គិសនី​មួយ​ដែល​នៅក្បែរ​ផ្លូវដែកកាលពី​ថ្ងៃទី​ ៣០ ខែ ឧសភា ធ្វើឱ្យ​ខ្សែភ្លើង​ឆ្លង​ចរន្ត​បណ្តាល​ឱ្យដាច់​អគ្គិសនី​។ 
ខ្យង​គោក​ឥត​ស្នូក (solitary slug) មួយ​ក្បាលមាន​ឥទ្ធិពល​ធ្វើ​ឱ្យជើង​រថភ្លើង​ជាច្រើន​ខ្សែ​នៅ​ប្រទេស ជប៉ុន ត្រូវ​លុបចោល​

ការ​ដាច់​ចរន្តអគ្គិសនី​បាន​បង្ក​ឱ្យ​រថភ្លើង​ចំនួន ២៦ ជើង​ត្រូវ​លុបចោល​ ពន្យារ​សេវាផ្សេងៗ ​ទៀត បណ្តាលឱ្យ​ប៉ះពាល់​ដល់​អ្នកដំណើរ​រ​ហូត​ដល់​ទៅ ១២.០០០ នាក់​៕ 
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖