Chủ nhật, 29/03/2020, 9:48 GMT+7
គោចេះជជែកគ្នាពីរឿងចំណី អាកាសធាតុនិងបញ្ចេញអារម្មណ៍
15:44, 29/02/2020
ការសិក្សា​ថ្មី​មួយ​ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​អូស្ត្រាលី​បាន​រកឃើញ​ស្ទើរ មិនគួរ​ឱ្យ​ជឿថា សត្វ​គោ​ក៏មាន​ភាសា​ផ្ទាល់ខ្លួន​របស់​វា​ដែរ ​ហើយ​ថែមទាំង​ចេះ​ជជែក​គ្នា អំពី​ចំណី និង​អាកាសធាតុ​ទៀត ផង​។​
ពួកគេ​បាន​បង្កើត​កម្មវិធី​សូ​ហ្វ​វែ​រ​មួយ​មាន​ឈ្មោះថា “Google Translate for Cows” (​ហ្គូ​ហ្គ​ល បកប្រែ​សម្រាប់​គោ​) ដើ​ម្ប​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​អំពី​សំឡេង​ស្រែក “​ម៉ៗ​” ខុសៗ ​គ្នា របស់​ពួកវា ថា​តើ​ពួកវា​ចង់​និយាយ​អ្វី​។​
 

​ការសិក្សា​ធ្វើឡើង​ដោយ​បេក្ខជន​បណ្ឌិត​មួយរូប ដែល​មកពី​សាកលវិទ្យាល័យ​ក្រុង​ស៊ីដនី (University of Sydney) នេះ​បាន​រកឃើញថា គោ​ចិញ្ចឹម​យក​ទឹកដោះ​ក៏​ចេះ​បញ្ចេញ​អារម្មណ៍វិជ្ជមាន និង​អវិជ្ជមាន​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ផ្សេងៗ​ ផងដែរ​។
 
​លោកស្រី អា​ឡិច​សាន់​ត្រា ហ្គ្រី​ន (Alexandra Green) ប្រធាន​អ្នកសរសេរ​របាយការណ៍ សិក្សា​ស្រាវជ្រាវ​នេះ​បាន​គូសបញ្ជាក់ថា គោ​សុទ្ធ​តែមាន​សំលេង​រៀងខ្លួន ហើយ​ការស្រែក “​ម៉ៗ​” របស់​វា​សុទ្ធតែ​ភ្ជាប់​ទៅនឹង​អារម្មណ៍​ដែល​ពួកវា​ចង់​បញ្ចេញ​គ្រាន់តែ​យើង​ស្ដាប់​មិន​យល់ ភាសា​របស់​ពួកវា​ប៉ុណ្ណោះ​។ លោកស្រី​សង្ឃឹមថា ថ្ងៃ​ណាមួយ​នឹង​អាចបង្កើត​វចនា​អនុក្រម ភាសា​គោ​។​
 

ក្រុម​អ្នក​ជីវៈវិទ្យា​បាន​រកឃើញនូវ​របកគំហើញ​ថ្មី​នេះ​តាមរយៈ​ការ​ស្ដាប់​សំឡេង​ស្រែក “​ម៉ៗ​” របស់​គោ​ពូជ​អឺរ៉ុប Holstein-Fresian ដែល​ស្រូប​ចូល​ម៉ៃ​ក្រូ​ហ្វូ​ន ហើយ​វិភាគ​អារម្មណ៍​របស់​វា​៕ 
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  បាស័ក
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖