Thứ 5, 22/08/2019, 0:55 GMT+7
គោឈ្មោល​ក្រៀវ​បំបែក​កំណត់ត្រា​ឯតទគ្គកម្ម​ស្នែង​វែង​បំផុត​ក្នុង​ពិភពលោក
17:46, 06/07/2019
គោឈ្មោល​ក្រៀវ​មួយ​ក្បាល​ដែល​ជា​ពូជ​គោ​នៅ​រដ្ឋ​ ​តិច​សាស​ ​សហរដ្ឋ​អាម៉េរិក​ ​ទើបតែ​បំបែក​កំណត់ត្រា​ឯតទគ្គកម្ម​ពិភព​លោ​ក ​ហ្គីណេ​ស​ ​(​Guinness​ ​World​ ​Record​)​ ​ជា​គោ​មាន​ស្នែង​វែង​បំផុត​គួរឲ្យ​ភ្ញាក់ផ្អើល​។​
គោ​ឈ្មោះ​ ​ផុន​ឆូ​ ​(​Poncho​)​ ​អាយុ​ ​៧​ ​ឆ្នាំនេះ​មាន​ស្នែង​ប្រវែង​រហូតដល់​ទៅ​ជាង​ ​៣,២៤​ ​ម៉ែត្រ​ស្ទើរ​មិន​គួរឲ្យ​ជឿ​។​

​ប្រវែង​ស្នែង​ដែលគេ​វាស់​លាតសន្ធឹង​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាងទៀត​នេះ​ ​ត្រូវ​បាន​បញ្ជាក់​ទទួលស្គាល់​ដោយក្រុម​អ្នក​វាយតម្លៃ​មក​ពី​កំណត់ត្រា​ ​Guinness​ ​World​ ​Record​ ​កាលពី​ថ្ងៃទី​ ​៩​ ​ខែ​ ​ឧសភា​។​

​ហើយ​បច្ចុប្បន្ន​គោ​នេះ​រស់នៅ​ឯ​កសិដ្ឋាន​មួយ​នៅ​ ​ហ្គូដ​វ៉​ធ័រ​ ​(​Goodwater​)​ ​រដ្ឋ​ ​អា​ឡា​បា​ម៉ា​ ​(Alabama​)​ ​ប្រទេស​មហាអំណាច​លេខ​ ​១​ ​ខាងលើ​នេះ​៕​
ប្រភព​ព័ត៌មាន​៖​ ​រស្មី​កម្ពុជា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖