Thứ 4, 17/07/2019, 23:18 GMT+7
ចំរុះពណ៌ពិភពលោកជុំវិញយើង
14:31, 30/06/2015
ពិធីតាំងពិព័រណ៍នាវាអន្តរជាតិទើបតែបានប្រព្រឹត្តឡើងនៅឯទីក្រុង ឌូបៃ (ប្រទេសអេមីរ៉ាតអារ៉ាប់រួម)។ អ្នកតាំងពិព័រណ៍ជាង ៨៥០ រូបបានដាក់តាំងគំរូកប៉ាល់នាវានៃជាង ៥០ ប្រទេសលើសកលលោក ទាក់ទាញវិនិយោគិនផ្លូវសមុទ្រមជ្ឈិមបូព៌ា និងអន្តរជាតិជាច្រើនចូលរួមទស្សនា
ពិធីបុណ្យបង្ហោះខ្លែងអន្តរជាតិទើបតែបានប្រព្រឹត្តឡើងនៅឯទីក្រុង ឆុងឈីង
(ប្រទេសចិន)។ បណ្តាក្រុមចូលរួមមកពី ១៣ ប្រទេសបានសំដែងនូវគំរូខ្លែង
ពិសេសអស្ចារ្យរួមជាមួយបច្ចេកទេសបង្ហោះខ្លែងដ៏ប្រសប់ចំណាន។
ក្នុងរូបថត៖ ខ្លែងយក្សពីរក្បាលបានសំដែងនៅក្នុងពិធីបុណ
ក្នុងខែ មេសា ផ្កាសាគូរា ដែលជាផ្កាមួយប្រភេទតំណាងអោយសោភ័ណភាពនៃ
ទឹកដីជប៉ុន ចាប់ផ្តើមរីកស្គុសស្គាយ។ ប្រជាជន ជប៉ុន បាននាំគ្នាឈូឆរទៅកាន់សួនច្បារ ភូមិឋានដែលមានផ្កាសាគូរាដើម្បីថតទុកនូវកាលៈទេសៈដ៏អស្ចារ្យនៅក្បែរមែកសាគូរាកំពុងបង្អួតសម្រស់
កន្លងទៅថ្មីៗនេះ ប្រជាជន ម៉ាឡេស៊ី និងភ្ញៀវទេសចរណ៍បានមានឱកាសរីករាយកំសាន្តក្នុងពិធីបុណ្យ "Holi" ដែលជាបុណ្យចំរុះពណ៌នៅឯទីក្រុង កូឡាឡាំពួ។ តាមទស្សនាទានរបស់សាសនិកហិនឌូ បន្ទាប់ពីពិធីបុណ្យ នរណាមានពណ៌ចំរុះឆើតឆាយនៅលើសម្លៀកបំពាក់និងខ្លួនប្រាណកាន់តែ ច្រើនគឺអ្នកនោះកាន់តែមានសំណាងច្រើននៅក្នុងឆ្នាំ
ថ្មីៗនេះ ពិធីបុណ្យបោះខ្នើយបានចាត់តាំងនៅទីក្រុងធំៗជាច្រើនលើសកលលោក។ ពិធីបុណ្យដ៏ល្អឯកនេះទាក់ទាញការចូលរួមច្រើនកុះករពីសំណាក់មនុស្សម្នាលើ សកលលោក។ ក្នុងរូបថត៖ ទិដ្ឋភាពនៃពិធីបុណ្យបោះខ្នើយនៅទីក្រុង ប៊ូដាប៉ែសត៍ (ហុងគ្រី)

ẢNH: AFP/TTXVN, THX/TTXVN
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖