Thứ 4, 19/06/2019, 17:58 GMT+7
ញូថោន - ទីដៅនៃវិចិត្រសិល្បៈ វប្បធម៌និងភោជនាហារ
08:55, 29/04/2015
ស្ថិតនៅចម្ងាយពីទីកណ្ដាលនៃក្រុង ស៊ីដនី រដ្ឋ New South Wales (អូស្ត្រាលី) ប្រមាណជា ៤ គីឡូម៉ែត្រ តំបន់ជាយក្រុង ញូថោន (Newtown) ត្រូវបានប្រសិទ្ធនាមជា "សង្កាត់វិចិត្រសិល្បៈ វប្បធម៌និងភោជនាហារ" ដ៏វិសេសវិសាលបំផុតនៅក្រុង ស៊ីដនី ជាកន្លែងដែលភ្ញៀវទេសចរអាចបណ្ដែតស្លុងទៅក្នុងបរិយាកាសពហុវប្បធម៌ពោរពេញទៅដោយភាពច្នៃប្រឌិត។


ជាពិសេស ញូថោន ត្រូវបានចាត់ទុកជា "ឋានសួគ៌ត្រូវតែស្វែងរកទៅដល់" ចំពោះអ្នកដែលនិយមចូលចិត្តតូរ្យតន្ត្រីនិងសៀវភៅ។ ហាងលក់ខ្សែអាត់សំឡេង ស៊ីឌី ចម្រៀងទាំងឡាយនៅទីនេះមានតាំងលក់ថាសខ្មៅពីដើមជាច្រើនប្រភេទរបស់ក្រុមតូរ្យតន្ត្រីល្បីឈ្មោះជាច្រើនតាំងពីប៉ុន្មានទសវត្សរ៍កន្លងមកជាមួយតម្លៃចាប់ពីរាប់សិបដល់រាប់រយដុល្លារអាមេរិកក្នុងថាសនីមួយៗ ខណៈពេលដែលបណ្ណាគារទាំងឡាយគឺដាក់តាំងលក់សៀវភៅចាស់ ថ្មីគ្រប់ប្រភេទតាំងពីប្រធានបទវប្បធម៌ កីឡា ទស្សនវិជ្ជារហូតដល់ប្រលោមលោកបែបវិទ្យាសាស្ត្រស្រមើស្រមៃ...៕
 
ស្នាដៃលិល្បៈគូរគំនូរនៅលើជញ្ជាំងអាគារ (Graffiti) មួយលើដងវិថីនៅក្រុង ញូថោន
បណ្ណាគារមួយ
សម្ដែងសិល្បៈនៅកណ្ដាលទីវាល
ការដាក់តាំងលក់ស្នាដៃសិល្បៈនានានៅលើចិញ្ជើមផ្លូវ

 


វ៉យ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖