Thứ 6, 15/11/2019, 2:58 GMT+7
ដើមទ្រូងធំមិនអត់ប្រយោជន៍មែន!
15:10, 10/08/2019
ពេលនេះ ការប្រើដើមទ្រូងទ្រកែវភេសជ្ជៈជំនួសដៃកំពុងក្លាយជាទំនោរពេញនិយមថ្មី (Trend) ក្នុងចំណោមប្រជាជនជប៉ុន តាមបណ្តាញទំនាក់ទំនងសង្គមទ្វីតទ័រ (Twitter)។
ការបង្ហោះដោយដាក់ #hands-free tapioca បានផ្ទុះល្បីពេញបណ្តាញសង្គមខាងលើ បន្ទាប់ពីលោក គីសេគិ ហ៊ីមូរ៉ា (Kiseki Himura) អ្នកនិពន្ធសៀវភៅរឿងកំប្លែងដ៏ល្បីល្បាញរបស់ជប៉ុន បានបញ្ចេញគំនូរព្រាង (sketch) តួអង្គស្រីរបស់គាត់ដែលប្រើដើមទ្រូងដ៏ធំរបស់នាងទ្រកែវ តែគជ់។

ក្រោយបង្ហោះតាមគណនីទ្វីតទ័ររបស់គាត់កាលពីថ្ងៃទី ១០ ខែ មិថុនា កន្លងទៅ មានអ្នកធ្វើត្រាប់តាមសកម្មភាពក្នុងរូបគំនូរនោះយ៉ាងផុសផុល មានទាំងប្រុសទាំងស្រី ជាពិសេសនារីៗ វ័យក្មេងដែលមានដើមទ្រូងធំៗ ទ្រលុកទ្រលន់គួរឱ្យគយគន់។

តោះ! បើចង់ជ្រាបកាន់តែច្បាស់ ឬ ចង់សាកល្បងធ្វើតាម សូមមើលរូបភាពខាងក្រោមទាំងអស់គ្នា៕
 
 
 
 
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖