Thứ 4, 18/09/2019, 2:12 GMT+7
ត្រឹម ២ ថ្ងៃសោះបទចម្រៀងរបស់តារាចម្រៀង Sơn Tùng M-TP ទទួលបានអ្នកទសស្សនាជាង ៤០ លានដង
14:25, 28/07/2019

ដើមខែ កក្ដដា នេះ សារព័ត៌មាន កោះសន្តិភាព (កម្ពុជា)​ បានចុះផ្សាយអត្ថបទអំពីបទចម្រៀង  ៉សូមប្រគល់អោយបង៉ (Hãy trao cho anh) របស់​តារា​ចម្រៀង​ប៉ុប ​វៀតណាម Sơn Tùng M-TP (ស៊ឺនទុង អ៊ឹមទីពី) ទទួលបាន​​​​អ្នកទស្សនា​ជាង ​៤០ ​លាន​ដងក្នុង​រយៈពេល​តែ​ ២ ថ្ងៃ​ប៉ុណ្ណោះ។

កោះសន្តិភាពយោងប្រភពព័ត៌មាន​ពី nextshark តារាចម្រៀងវ័យក្មេង Sơn Tùng M-TP បាន​ចេញ​បទ​ចម្រៀង​ថ្មី​ ប្លែកបំផុត​របស់​ខ្លូ​ន​ដែល​មាន​ចំណងជើង​ថា “សូមប្រគល់អោយបង ”(Hãy trao cho anh) ដែល​មានការ​ចូលរួម​ពី​តារាចម្រៀង​រេ​ប​ល្បីឈ្មោះ​ជនជាតិ ​អា​មេ​រិ​ក​ លោក Snoop Dogg នោះ ទទួលបាន​ការ​ពេញ​និយម​​ខ្លាំងក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃបន្ទាប់​ពី​ការ​ចេញផ្សាយ​នៅ​លើ​ YouTube Sơn Tùng M-TP Official ។
តារាចម្រៀងវ័យក្មេង Sơn Tùng M-TP បាន​ចេញ​បទ​ចម្រៀង​ថ្មី​ ប្លែកបំផុត​របស់​ខ្លូ​ន​ដែល​មាន​ចំណងជើង​ថា “សូមប្រគល់អោយបង ” (Hãy trao cho anh) ដែល​មានការ​ចូលរួម​ពី​តារាចម្រៀង​រេ​ប​ល្បីឈ្មោះ​ជនជាតិ ​អា​មេ​រិ​ក​ លោក Snoop Dogg។  រូបថត៖  Facebook M-TP

តារាចម្រៀងនិង​សម្តែង Sơn Tùng M-TP ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ ”ស្តេច​ចម្រៀង​ប៉ុប​វៀត​ណាម”  ហើយ​លោក​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​រួម​មាន​ពានរង្វាន់តន្រ្តីអឺរ៉ុបរបស់ MTV (MTV Europe Music) ពានរង្វាន់តន្ត្រីបរិច្ចាគ (Dedica​tion Music) ពានរង្វាន់តន្ត្រីអាស៊ីរបស់ Mnet ពានរង្វាន់រលកខៀវ (Green Wave) ចំនួន ៧ និង​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជីចំណោម ៣០ នាក់ជាជន វៀតណាម លេចធ្លោជាងគេ មានអាយុតិចជាង ៣០ ឆ្នាំប្រចាំឆ្នាំ ២០១៨ របស់ Forbes (Forbes Vietnam‘s 2018 30 Under 30 list)។

បទ​ចម្រៀង​នេះ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ១ ខែ កក្កដា ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ចូល​មើល​ជាង ៨០ លាន​ដង​ឯណោះ ។ បើតាមការប្រមាណក្នុងរយៈពេលតែកន្លះខែប៉ុណ្ណោះ បទចម្រៀងនេះ​នឹងអាច​ទទួលបានការទស្សនាដល់ទៅ ១០០ លានដង។
តារាចម្រៀងវ័យក្មេង (អាយុ ២៥) Sơn Tùng M-TP។ រូបថត៖  Facebook M-TP

យោង​តាម Billboard បានឱ្យ​ដឹង​ថា​ បទ “សូមប្រគល់អោយបង” ដែល​និពន្ធ​ដោយ​សិល្បករ​ឈ្មោះ ង្វៀ​នថា​ញ់ទុង  និង​ផលិត​ដោយ Onionn មានការ​បញ្ចូល​គ្នា​រវាងចង្វាក់ reggaet​on tropical house និង hip hop ។

របាយការណ៍​បាន​កត់​សម្គាល់ថា​ បទ​ចម្រៀង​នេះ​ទទួល​ការ​និយម Top ២០ នៅ​លើ YouTube ចាប់តាំង ពី​ការ​ចេញផ្សាយ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ បទ ”សូមប្រគល់អោយបង” ក្រៅពីលោក Snoop Dogg លោក Madison Beer ក៏​មាន​តារាល្បីៗ ផ្សេងៗ ជាច្រើនរូបទៀតចូលរួម​សម្តែង​ផង​ដែរ៕ 
កែសម្រួលដោយ៖ សិរីសួស្តី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖