Chủ nhật, 29/03/2020, 10:34 GMT+7
ទម្លាក់បន្លែរាប់ពាន់គីឡូក្រាមដើម្បីឱ្យសត្វព្រៃរងគ្រោះពីភ្លើងព្រៃនៅ អូស្ត្រាលី ស៊ី
15:06, 16/02/2020
បន្លែរាប់ពាន់គីឡូក្រាមត្រូវបានទម្លាក់តាមយន្តហោះនៅលើរដ្ឋ ញូវ សោត វេលស៍ (New South Wales) ក្នុងការខិតខំប្រឹងប្រែងផ្តល់ចំណីសត្វព្រៃដែលរងគ្រោះប៉ះពាល់ដោយភ្លើងឆេះព្រៃនៅប្រទេស អូស្ត្រាលី។
បន្លែដែលជាចំណីដ៏ច្រើនសម្រាប់សត្វព្រៃ គឺរួមទាំងដំឡូង និងការ៉ុត។ លោក ម៉ាក ឃីន រដ្ឋមន្ត្រីថាមពលនិងបរិស្ថានសម្រាប់រដ្ឋ ញូវ សោត វេលស៍ បាននិយាយថា កាលពីដើមខែមករា អ្នកជំនាញមកពីសកល វិទ្យាល័យក្រុង ស៊ីដនី បានប៉ាន់ស្មានថា សត្វព្រៃចំនួន ៤៨០ លានក្បាល បានងាប់ដោយសារភ្លើង ឆេះព្រៃចាប់តាំងពីភ្លើងឆេះព្រៃបានកើតឡើងនៅរដ្ឋ ញូវ សោត វេលស៍។

បន្លែរាប់ពាន់គីឡូក្រាមទម្លាក់តាមយន្តហោះដើម្បីឱ្យសត្វព្រៃរងប៉ះពាល់ដោយភ្លើងឆេះព្រៃស៊ី នៅ អូស្ត្រាលី


ក្រុមអ្នកប្រយុទ្ធប្រឆាំងភ្លើងឆេះព្រៃរបស់ប្រទេសនេះបាននិយាយថា ពួកគេបានបង្កើនការខំប្រែងពន្លត់ភ្លើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដោយសារមានការប្រែប្រួលអាកាសធាតុ៕
ដកស្រង់និងកែសម្រួលពី រស្មីកម្ពុជា ដោយ៖  ជ័យពិសិដ្ឋ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖